ដោយនៅ វឌ្ឍនា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃមូលនិធិរូបិយប័ណ្ណអន្តរជាតិ(IMF)បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើនត្រឹម៦,៨ភាគរយ ជាការដើរថយក្រោយមួយខណៈឆ្នាំ២០១៨កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន៧,៥ភាគរយ។
លោក្នុងជំនួបជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយលោក Jarkko Turunenអនុប្រធានការិយាល័យនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក(APD)ដែលបានមកទស្សនកិច្ចកម្ពុជាចន្លោះចាប់ពីថ្ងៃទីទី២៧ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះបានបង្ហាញសុទិដ្ឋិនិយមលើការរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០១៩ និងក្នុងរយៈកាលមធ្យម ដោយប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៨សម្រេចបានក្នុងអត្រា ៧,៥% និងព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាមានអត្រា៦,៨% នៅឆ្នាំ២០១៩ និងក្នុងរង្វង់៧% នៅឆ្នាំ២០២០ និងក្នុងរយៈកាលមធ្យម (២០២១-២០១៤)។






