ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ បុរី វិមានសំណាង បានចុះអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ជាមួយសាលា Marywell International School Phnom Penh និងសាលា True Vision។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិក បុរីវិមានសំណាង និងបុរីKs Residence និងលោកជំទាវឧកញ៉ាគង់ សំណាងបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាកាលពីរាត្រីថ្ងៃទី១៨ ធ្នូកន្លងមកនេះ។
-->

តាមព័ត៌មានដែលបានបង្ហោះលើផេកផ្លូវការ របស់លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានឲ្យដឹងថា ការចុះហត្ថលេខានេះ នឹងផ្តល់ជូននូវលក្ខខ័ណ្ឌជាច្រើន ដូចជា ទី១ អតិថិជនមកពីសាលាទាំងពីរខាងលើ ដែលមកទិញផ្ទះនៅបុរី វិមានសំណាង បុរី ខេអេស រ៉េស៊ីដេន ឬប្រើប្រាស់សេវាកម្ម ក្រុមហ៊ុនខ្មែរ រៀល អ៊ីស្ទេត នឹងទទួលបានតម្លៃ និងលក្ខខណ្ឌល្អជាងអតិថិជនទូទៅ។
ទី២ ម្ចាស់ផ្ទះ បុគ្គលិក និងក្រុមការងារ នៅបុរី វិមានសំណាង បុរី ខេអេស រ៉េស៊ីដេន និងក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត នឹងទទួលបានតម្លៃល្អជាងអតិថិជនទូទៅ ក្នុងការចូលទៅសិក្សា នៅសាលាទាំងពីរខាងលើ។
ទី៣ ពួកយើងធ្វើអាជីវកម្ម ដោយផ្តល់ផលចំណេញអោយគ្នាទៅវិញទៅមក៕
