មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ​៖ ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​ដំបូង​របស់​កម្ពុជា​នឹង​ធ្វើ​នៅ​ឆ្នាំ២០២០​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ មន្រ្តី​ជាន់ខ្ពស់​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​អះអាង​ថា​ ការ​ទាញ​យក​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​នឹងអាច​សម្រេច​បាន​នៅ​ចុងឆ្នាំ​នេះ​ តែ​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​ដែល​ទាញ​ចេញពី​តំបន់​ប្លុក​អេ​នេះ​នឹង​រង់ចាំ​ដល់​ឆ្នាំ២០២០ខាងមុខ​។

អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ជៀប​ សួរ​បានឱ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ មន្ត្រី​ជំនាញ​របស់ក្រ​សួង​ទើបបាន​ប្រជុំ​ជាមួយ​ក្រុមការងារ​របស់​ ក្រុមហ៊ុន​ Kris​Energy​ ដើម្បី​ពិនិត្យមើល​ការងារ​របស់​ក្រុមហ៊ុន​ ដែល​សម្រេច​បាន​ថ្មី​ៗ និង​ផ្ទៀងផ្ទាត់​នឹង​ផែនការ​ក្នុង​ការ​ឈាន​ ដល់​ការ​ទាញ​យក​តំណក់​ប្រេង​លើកដំបូង​។ លោក​បន្ត​ថា​ សកម្មភាព​ការងារ​ បាន​ឆ្លើយ​តប​នឹង​ផែនការ​ដែល​អាច​ធ្វើ​ឱ្យ​ សកម្មភាព​ទាញ​យក​ដំណក់​ប្រេងឆៅ​ជាលើកដំបូង​ នឹង​ធ្វើឡើង​នៅ​ចុងឆ្នាំ២០១៩នេះ​តាម​ការ​គ្រោងទុក​។

ទោះជាយ៉ាងណា​លោក​បញ្ជាក់​ថា​ “ការ​ធ្វើ​ពាណិជ្ជកម្ម​ពី​ផលិតកម្ម​ប្រេង​របស់​ក្រុមហ៊ុន​នេះ​នឹងអាច​ត្រូវ​ រង់ចាំ​រហូត​ឆ្នាំ​ ២០២០​ខាងមុខ​”។ លោក​បន្ត​ថា​ “ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ ដើម្បី​ឈាន​ដល់​ការផលិត​ប្រេង​ បាន​រៀបចំ​រួច​ច្រើន​ហើយ​អ៊ីចឹង​ហើយ​ តាម​តារាង​ពេលវេលា​ [ក្រុមហ៊ុន​ KrisEnergy​] នឹងអាច​ផលិត​តំណក់​ប្រេង​ដំបូង​នៅ​ចុងឆ្នាំ​ ២០១៩​ ហ្នឹង​”។

លោក​ ជៀប​ សួរ​ ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ដំណើរការ​ទាញ​យក​ប្រេង​សម្រាប់​ផលិតកម្ម​មានក​ត្តា៤សំ​ខាន់​ៗ។ កត្តា​ទាំង​នោះ​រួមមាន​ទី​ ១ ផ្លេត​ហ្វ​មក្បាល​អណ្តូង​ (ជា​បណ្តាញ​ដើម្បី​ភ្ជាប់​ពី​មាត់​អណ្តូង​ទៅ​ក្នុង​អណ្តូង​) ទី​ ២ គឺ​ការ​ធ្វើ​ Drilling​ Rig​ (ម៉ាស៊ីន​សម្រាប់​ភ្ជាប់​ទៅ​ផ្លេត​ហ្វ​ម ដើម្បី​ធ្វើការ​ខួង​អណ្តូង​ដើម្បី​យក​ប្រេង​មក​)។ ទីបី​ Production​ Barge​ (ជា​កប៉ាល់​មាន​ម៉ាស៊ីន​សម្រាប់​ធ្វើ​ផលិតកម្ម​ញែក​ប្រេង​ ទឹក​ ឧស្ម័ន​ចេញ​ដើម្បី​ញែក​យក​ប្រេងឆៅ​) និង​ floating​ production​ storage​ and​ offloading​ (កប៉ាល់​សម្រាប់​ស្តុក​ និង​បញ្ជូន​ប្រេង​ចេញ​លក់​)។

ក្រុមហ៊ុន​ KrisEnergy​ បាន​ជ្រើសរើស​ក្រុមហ៊ុន​ជំនាញ​រួចហើយ​ សម្រាប់​ធ្វើ​កិច្ចការ​សាងសង់​ ហេដ្ឋារចនាសម្ព័ន្ធ​ទី១​ ទី២​ និង​ទី៣​ ខណៈ​ កំពុង​បើក​ឱ្យ​មានការ​ដេញថ្លៃ​សម្រាប់​ដំណាក់កាល​ទី​បួន​ដែល​រំពឹង​ថា​ នឹង​ជ្រើស​បាន​ក្នុង​ពេល​ឆាប់​ៗ។

ទោះជាយ៉ាងណា​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​ និង​ថាមពល​លោ​កស៊ុយ​ សែ​មធ្លាប់​បាន​មានប្រសាសន៍​ថា​ ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​ នឹង​ទទួល​បាន​នៅ​ដំណាច់ឆ្នាំ២០១៩នេះ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ KRISENERGY​ កន្លងមក​បាន​បង្ហាញថា​ ការ​ទាញ​យក​ប្រេង​នៅ​តំបន់​ប្លុក​អេ​របស់​កម្ពុជា​ អាច​ទទួល​បាន​បរិមាណ​ប្រេង៣ម៉ឺន​បារ៉ែល​នៅក្នុង​មួយថ្ងៃ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here