រដ្ឋមន្ត្រី​ទូរគម​នា​គម​អាស៊ាន​ចាប់ផ្តើម​​ពិភាក្សា​ពី​ការ​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​ផ្នែក​ឌីជីថល​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ទូរគមនាគមន៍​ និង​ព័ត៌មាន​វិទ្យា​អាស៊ាន​លើក​ទី១៨​ បាន​និង​កំពុង​ជួបពិភាក្សា​គ្នា​ ដើម្បី​រៀបចំផែនការ​ឆ្ពោះទៅ​រក​ភា​ពរីច​ចម្រើន​ ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​នា​ពេល​ខាងមុខ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី៣​ មេសា​នេះ​ថា​ កិច្ច​ប្រជុំ​ក្រៅផ្លូវការ​ ASEAN​ Digital​ Ministers’s​ Retreat​ ធ្វើឡើង​នៅ​ប្រទេស​ថៃ​ថ្មី​ៗនេះ​ផ្តោត​លើ​របៀបវារៈ​សំ​ខាន់​ៗ ដូចជា​ ទី១​ ផ្តល់​ជា​វេទិកា​ មួយ​សម្រាប់​កិច្ចពិភាក្សា​យ៉ាង​ជិត​ស្និត​ រវាង​រដ្ឋមន្ត្រី​អាស៊ាន​ពាក់ព័ន្ធ​នឹង​ដំណើរ​ឆ្ពោះទៅ​រក​ការី​កចម្រើន​ឌីជីថល​យ៉ាង​ឆាប់រហ័ស​ ទី២​ ពិភាក្សា​លើ​វិធានការ​មួយចំនួន​ដើម្បី​ចាប់​យក​កាលានុវត្ត​ភាព​នៃ​បដិវត្តន៍​ ឌីជីថល​ ដូចដែល​ឯកភាព​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​អាស៊ាន​លើក​ទី១៨​ លើ​បញ្ហា​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ការ​តភ្ជាប់​និង​បច្ចេកវិទ្យា​ចល័ត​ ទីក្រុង​ឆ្លាតវៃ​ សេដ្ឋកិច្ច​ឌីជីថល​ និង​កម្លាំង​ពលកម្ម​និង​សង្គម​ ក្នុង​គោលបំណង​ធ្វើដំណើរ​ជាមួយគ្នា​យ៉ាង​ឆាប់រហ័ស​ដើម្បី​ចាប់​យក​កាលានុវត្ត​ភាព​នៃ​បដិវត្តន៍​ឌីជីថល​ និង​ទី៣​ ពិភាក្សា​អំពី​គោលបំណង​ឆ្នាំ២០២៥​ ឬគម្រោង៣ទៅ៥ឆ្នាំ​ផ្សេងទៀត​ ដូចជា​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុង​វិស័យ​អាទិភាព​។

សេចក្តី​ប្រកាស​ដដែល​បាន​ឱ្យ​ដឹង​ថា​ កិច្ចប្រជុំ​ ASEAN​ Digital​ Ministers’s​ Retreat​បានសម្រេច​លើ​ចំណុច​ ទី១​- ពិចារណា​ក្នុង​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​អាស៊ាន​ ​ជាឧទាហរណ៍​ «កិច្ចប្រជុំ​រដ្ឋមន្ត្រី​ឌីជីថល​អាស៊ាន​។

ទី២​- គោលការណ៍​ណែនាំ​សម្រាប់​ការរៀបចំ​ផែនការមេ​បន្ទាប់​ ដោយ​ផ្តោត​ទៅ​លពា​ក្យ​ឌី​ជី​ផល​ជា​ពាក្យគន្លឹះ​ឧទាហរណ៍​ «ផែនការមេ​ឌីជីថល​អាស៊ាន២០២៥​» ដូចជា​ការ​ការពារ​និង​ការគ្រប់គ្រង​ទិន្នន័យ​ឌីជីថល​ ការ​រៀបចំ​ Ecosystem​ សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​, សហការ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ និង​ទី៣​ ការណែនាំ​រៀបចំ​កិច្ច​សន្ទនា​ឬ កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ដើម្បី​ពិភាក្សា​អំពី​ការ​ផ្លាស់​ប្តូរ​ផ្នែក​ឌីជីថល​ សេដ្ឋកិច្ច​ និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤​៕

LEAVE A REPLY

Please enter your comment!
Please enter your name here