ដោយ ណែត និងវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន NagaCorp Ltd គ្រោងសម្រេចបោះទុនប្រមាណ ៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់ សណ្ឋាគារនិងកាស៊ីណូ Naga World3 ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ដែលបានចេញផ្សាយកាលពីថ្ងៃទី ៣ ខែមេសា ម្សិលមិញនេះ បានឲ្យ ដឹងថា អគារណាហ្គាទី៣នេះ នឹងត្រូវសាងសង់នៅលើទំហំដី១៦,៨៣៧ ម៉ែត្រការ៉េ ដែលនឹងផ្តល់ទាំងការកម្សាន្ត និងការលេងល្បែងលំដាប់ពិភពលោក និងសេវាកម្មកំសាន្តផ្សេងៗជាច្រើនទៀត។
ក្រុមហ៊ុន Naga Corp Ltd ដែលមានឈ្មោះនៅក្នុងទីក្រុងហុងកុងមួយនេះបានទទួលអាជ្ញាប័ណ្ណតែ ១គត់ ដើម្បីបើកដំណើរការបើកកាស៊ីណូនៅក្នុងទីក្រុងភ្នំពេញ និងនៅតំបន់ជុំវិញ។
-->
ក្រុមហ៊ុនហ៊ុននេះបានចាប់ផ្តើមដំណើរការរកស៊ីរបស់ខ្លួន ដោយបានសាងសង់អគ្គារណាហ្គាទី១ ហើយបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការកាលពីឆ្នាំ ២០០៦ ។ អគារនេះនៅជិតអគ្គាណាហ្គាទី២ ដែលត្រូវបានពង្រីកកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ កន្លងមកនេះ។ អគារណាហ្គាទី ១ និងអគ្គារណាហ្គាទី ២ ដែលនៅជ្រុងម្ខាងម្នាក់ ត្រូវបានភ្ញាប់ដោយផ្សារទំនើបក្រោមដី ហើយត្រូវបានគេស្គាល់ថា NagaCity Walk។
មានប្រសាសន៍នៅក្នុងពិធីដាក់ពាក្យក្នុងផ្សារភាគហ៊ុន នៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃពុធ តំណាងក្រុមហ៊ុន ៤៧២០បន្ទប់ ដោយបានបែកចែកជា ៤អាគារ ដែលរួមមានកាស៊ីណូ សណ្ឋាគារ និងខុនដូ រួមជាមួយនឹងកន្លែងកម្សាន្តចម្រុះជាច្រើនផងដែរ។ អគារណាហ្គាទី៣នេះ នឹងត្រូវសាងសង់នៅក្បែរអគារណាហ្គាទាំងពីរ ដែលដោយភ្ជាប់ទៅហ្នឹងផ្សារក្រោមដី NagaCity Walk។
ទីតាំងគំរោង Naga World3 ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ ពោលគឺមានទីតាំងនៅខាងក្រោយ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ឋសភានិងអធិការកិច្ច (ស្ថិតនៅខាងក្រោយអាគារបូឌីញស) ។
ក្រោមអាជ្ញាប័ណ្ណកាស៊ីណូផ្តាច់មុខរបស់ក្រុមហ៊ុនណាហ្គាខប ក្រុមហ៊ុននេះមិនមានការរឹតបន្តឹងលើចំនួន នៃការលេងល្បែងអេឡិចត្រូនិក (EGMs) និងទីលានហ្គេមទេ។ ក្រុមហ៊ុននេះបានឱ្យដឹងថា ខ្លួនមានតួនាទីបន្ថែមតុល្បែងចំនួន ៨០០ និងមាស៊ីន EGMs ចំនួន2 500 នៅក្នុងអគារ Naga3 ។ ការពង្រីកបន្ថែមថ្មីនេះ ក៏មានបំពាក់នូវសួនឌីជីថលក្នុងបន្ទប់និងកន្លែងសម្រាប់ប្រជុំ និងកន្លែងកម្សាន្តផងដែរ។

សេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុននេះបានឲ្យដឹងទៀតថា ក្រុមហ៊ុនកាស៊ីណូនេះបាននិយាយថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការយល់ព្រម ជាគោលការណ៍សម្រាប់គម្រោងអគ្គារណាហ្គាទី៣នេះរួចហើយ ព្រមទាំងបានផ្តល់លិខិតអនុញ្ញាតសម្រាប់ការសាងសង់រួចផងដែរ លើលក្ខខណ្ឌអំណោយផល រួមទាំងដីសម្រាប់ការសាងសង់”។
នៅក្នុងឯកសារចុងក្រោយ Naga Corp បានឱ្យដឹងថា ក្រុមហ៊ុនមិនទាន់កំណត់តម្លៃសរុបនៃការអភិវឌ្ឍនៃគម្រោងអគារណាហ្គា៣ទេ ដោយខ្លួនកំពុងពិចារណាពីជម្រើសផ្សេងៗ ដើម្បីផ្តល់ថវិកាសម្រាប់ការអភិវឌ្ឍផ្នែកបន្ថែមថ្មី រួមទាំងថវិកាប្រហែល៥០ភាគរយនៃតម្លៃសរុបនៃការអភិវឌ្ឍ ដែលផ្តល់ដោយភាគទុនិករបស់ក្រុមហ៊ុន៕