រដ្ឋាភិបាល​អនុម័ត​គំរោង​វិនិយោគ​ថាមពល​អគ្គិសនី​តម្លៃ​រាប់​រយ​លាន​ដុល្លារ​​ចំនួន៣​ ​កន្លែង​បន្ថែម​ទៀត​

0

ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋា​ភិល​បាល​កម្ពុជា​ ​បានសម្រេច​អនុម័ត​ឲ្យ​ក្រម​ហ៊ុន​ឲ្យ​សាងសង់​ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់១​ ​និង​គម្រោង​​វិនិយោគ​ស្ថានីយ​អគ្គិសនី​ ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ២​ ​កន្លែងនៅ​ពោធិ៍សាត់១កន្លែង​ ​ដែល​មាន​កំលាំង​អានុភាព ៦០MW​ ​និង​នៅ​កំពង់ឆ្នាំង១កន្លែង៦០MW​ ​ដើម្បី​ផលិត​អគ្គិសនី​លក់​ឲ្យ​អគ្គិសនី​កម្ពុជា​។​

​យោង​តាម​សេចក្តី​សម្រេច​របស់​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី​ ​នៅ​ថ្ងៃទី​ ​៥​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​បាន​ឲ្យដឹង​ថា​ ​វិស័យ​អគ្គិសនី​ថ្មី​ចំនួន២ទី១​ ​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​វារីអគ្គិសនី​ ​ស្ទឹង​ពោធិ៍សាត់១អានុភាព៨០មេ​ហ្កា​វ៉ា​ត​ ​នៅ​ឃុំ​ប្រមោយ​ ​ស្រុក​វាលវែង​ ​ខេត្តពោធិ៍សាត់​ ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប២៣១,១០លាន​ដុល្លារ​អាមេរិក​។​

​ទី២​ ​គម្រោង​វិនិយោគ​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ២​ ​កន្លែងនៅ​ពោធិ៍សាត់១កន្លែង​ ​៦០MW​ ​និង​នៅ​កំពង់ឆ្នាំង ១កន្លែង៦០MW​ ​ដើម្បី​ផលិត​អគ្គិសនី​លក់​ឲ្យ​អគ្គិសនី​កម្ពុជា​។​

​យោង​តាម​ការ​ចេញ​ផ្សាយ​ព៌​ត​មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​បាន​ឲ្យដឹង​ថា​ ​គម្រោង​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់១គម្រោង​នេះ​ ​គឺជា​គម្រោង​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​បាន​បញ្ចូល​ ​ក្នុង​ផែនការមេ​អភិវឌ្ឍន​វិស័យ​អគ្គិសនី​ ​ដែល​ត្រូវ​ដាក់​ឲ្យ​ដំនើ​រកា​រនៅ​ឆ្នាំ២០២៣​ ​និង​សាងសង់​ដោយក្រុម​ហ៊ុន​ ​SPHP​(​Cambodia​)​ ​Co​.​,​Ltd​ ​។​

​គំរោង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​យល់ព្រម​កាលពី​ខែមិថុនា​ ​ឆ្នាំ២០១៨​ ​ដោយ​អនុញ្ញាត្ត​ឲ្យ​ក្រុមហ៊ុន​ ​KTC​ ​Cable​ ​Co​.​,​Ltd​ ​ដែល​បាន​ប្តូរ​ឈ្មោះ​ទៅជា​ក្រុមហ៊ុន​ ​SPHP​(​Cambodia​)​ ​Co​.​,​Ltd​ ​ដើម្បី​សំរួល​ដល់​ការអនុវត្ត​តាម​នីតិវិធី​នៃ​ការ​វិនិយោគ​ ​តាមរយៈ​សេចក្តី​ជូនដំណឹង​លេខ​ ​៧៤១​ ​សជណ.ឧស​ ​ចុះ​ថ្ងៃទី២៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៨​។​

​យោង​តាម​សេចក្តី​ប្រកា​សព៌​ត​មាន​ដដែល​បាន​ឲ្យដឹង​ថា​ ​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​វិនិយោគ​។​ ​ខ្លឹមសារ​គោល​ដែល​គណៈកម្មការ​អន្តរក្រសួង​ ​និង​ភាគី​ក្រុមហ៊ុន​បាន​ចរចា​ ​និង​ព្រមព្រៀង​គ្នា​សម្រាប់​ការ​វិនិយោគ​គម្រោង​នេះ​ ​មាន​ដូចជា​ ​ទី១​ ​រូបភាព​វិនិយោគ​សាងសង់​-​ដំណើរការ​-​ផេ្ទរ​ ​(​BOT​)​ ​ទី២​ ​ទុន​វិនិយោគ​សរុប២៣១,១០លាន​ដុល្លារ​អាមេរិក​ទី៣​ ​ទំហំ​ការងារ​ដែល​ក្រុមហ៊ុន​ត្រូវ​សាងសង់​រួមមាន​៖​ ​ទំនប់ទឹក​ ​បំពង់​បង្ហូរទឹក​ផ្លូវថ្នល់​ ​សា្ថ​នី​យ​វារី​ ​អគ្គិសនី​អានុភាព៨០MW​ ​ខែ្ស​បញ្ជូន​តង់ស្យុង​ខ្ពស់២៣០គីឡូវ៉ុល​ ​ប្រវែង៥គីឡូម៉ែត្រ​ ​ពី​ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់១​ ​ទៅ​ភ្ជាប់​ជា​មួយ​ខែ្ស​បញ្ជូន​តង់ស្យុង​ខ្ពស់២៣០​ ​គីឡូវ៉ុល​ដែល​មានស្រាប់​ពី​អនុ​ស្ថានីយ​អូរសោម​ ​ទៅ​អនុ​ស្ថានីយ​ពោធិ៍សាត់​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ទាប់បន្សំ​ដ៏​ទៃ​ទៀត​។​ ​

​ទី៤​ ​រយៈពេល​សម្បទាន​ ​៣៩ឆ្នាំ​ ​ក្នុង​នោះ​ ​៤ឆ្នាំ​ ​សម្រាប់​ការសាងសង់​ ​និង៣៥ឆ្នាំ​ ​សម្រាប់​ការ​ធ្វើអាជីវកម្ម​ ​ទី៥​ ​លើក​លែង​​ពន្ធ​នាំចូល​គ្រឿងចក្រ​ ​គ្រឿងម៉ាស៊ីន​ ​បរិ​ក្ខា​ឧបករណ៍​ ​និង​សំភារៈ​នានា​ ​សម្រាប់​ការសាងសង់​ ​លើកលែងតែ​ប្រេងឥន្ធនៈ​ ​ដែល​ក្រុមហ៊ុន​ត្រូវតែ​បង់ពន្ធ​ជា​ធម្មតា​ស្របតាម​ច្បាប់​ជាធរមាន​ ​ទី៦​ ​រយៈពេល​លើកលែង​ពន្ធលើប្រាក់​ចំណេញ ៩ឆ្នាំ​ ​ចាប់ពី​ថ្ងៃ​ប្រតិបត្តិ​ការ​អាជីវកម្ម​ ​(​ពន្ធ​ដ៏​ទៃ​ទៀត​ត្រូវ​បង់​ធម្មតា​)​ទី៧​ ​យកពន្ធ​លើ​ប្រាក់ចំណេញ២០​%​ ​បន្ទាប់ពី​រយៈពេល​លើកលែង​ពន្ធ៩ឆ្នាំ​។​

​ទី៨​ ​យកពន្ធ​កាត់​ទុក១៤​%​ ​ចំពោះ​ការ​បង់​ការប្រាក់​ឲ្យ​ធនាគារ​ ​ក្នុងរយៈពេល​សាងសង់​។​ ​ទី៩​ ​យកពន្ធ​កាត់​ទុក១៤​%​ ​ចំពោះ​ការ​បង់​ការប្រាក់​ឲ្យ​ធនាគារ​ ​ក្នុងរយៈ​ប្រតិបត្តិ​ការ​អាជីវកម្ម​។​ ​ទី១០​ ​យកពន្ធ​កាត់​ទុក១៤​%​ ​ចំពោះ​ការបែងចែក​ប្រា​ក់​ប្រចំ​ណេញ​ ​ឬ​ភាគលាភ​ ​ទី១​ ​បរិមាណ​មូលដ្ឋាន​នៃ​ថាមពល​អគ្គិសនី​ផលិត​ប្រចាំឆ្នាំ​ ​គឺជា​មធ្យម៣៦៩​ ​លាន​គីឡូវ៉ាត់​ម៉ោង​ ​អគ្គិសនី​កម្ពុជា​នឹង​ទិញ​អគ្គិសនី​តាម​បរិមាណ​ ​ដែល​ក្រុមហ៊ុន​ផលិត​បាន​ជាក់ស្តែង​។​ ​ទី១២​ ​ថ្លែ​លក់​អគ្គិសនី​ឲ្យ​អគ្គិសនី​កម្ពុជា​ ​ស្មើរ​នឹង​ ​៧,៩​ ​សេន​អាមេរិក​ក្នុង​ ​១គីឡូវ៉ាត់​ម៉ោង​ ​និង​ទី១៣​ ​អគ្គិសនី​កម្ពុជា​ ​នឹង​ទិញ​ថាមពល​អគ្គិសនី​ទាំងអស់​នៅ​រដូវប្រាំង​ ​ឯ​បរិមាណ​អគ្គិសនី​ដែល​ផលិត​លើស​ពី​បរិមា​មូលដ្ឋាន​ក្នុង​រដូវវស្សា​ ​ត្រូវលក់​ឲ្យ​អគ្គិសនី​កម្ពុជា​ក្នុង​តម្លៃ៦៥​%​ ​នៃ​អត្រា​លក់​ខាងលើ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here