គំរោង​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​លើកដំបូង​សាងសង់​និង​លក់​បាន​ជាង​ ​៤០ភាគរយ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​គំរោង​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​លើកដំបូង​នៅ​កម្ពុជា​ ​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ជា​បុ​ត្រ​សម្ព័ន្ឋ​របស់​ ​World​ ​Bridge​ ​Group​ ​ហាក់​លក់​យឺត​ជាង​ការ​រំពឹង​ទុក​ ​ដោយ​រហូត​មកទល់​ពេលនេះ​ ​ការ​លក់​ទើប​សម្រេច​បាន​ ​៤០ភាគរយ​ប៉ុណ្ណោះ​។​

​អគ្គនាយក​ក្រុមហ៊ុន​ ​Khmer​ ​Foundation​ ​Appraisal​ ​លោក​ឧកញ៉ា​នួន​ ​រិទ្ឋី​ដែល​ជា​អ្នកលក់​ផ្តាច់​មុខ​គំរោង​នេះ​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ ​នា​រសៀល​ថ្ងៃទី៥​ ​មេសា​នេះ​ថា​ ​រហូត​មកទល់​ពេលនេះ​ការ​លក់​លំនៅ​ដ្ឋាន​ក្នុង​គំរោង​នេះ​ ​ទើប​សម្រេច​បាន​ប្រមាណ៤០ភាគរយ​ ​នៃ​គំរោង​ទាំងមូល​ដែល​មានផ្ទះ​ជាង២៤០០ខ្នង​។​ លោក​បន្ត​ថា​ ​ការ​លក់​របស់​យើង​ផ្តោត​លើ​មន្រ្តី​រាជការ​ ​និង​អ្នកទិញ​ធ្វើជា​លំនៅ​ដ្ឋាន​ពិតប្រាកដ​ ​ព្រោះ​អ្នកទិញ​ផ្ទះនៅ​ក្នុង​គំរោង​នេះ​ ​ត្រូវតែ​ស្នាក់នៅ​រយៈពេល៥ឆ្នាំ​ ​ទើប​អាច​លក់​ចេញ​បាន​។​

​លោក​បន្ត​ថា​ ​“​រហូត​មកទល់​ពេលនេះ​ ​លំនៅ​ដ្ឋាន​ក្នុង​គម្រោង​នេះ​លក់​អស់ហើយ​សំរាប់​ផ្ទះ​ខ្នាត​ធំ​ ​ប៉ុន្តែ​ផ្ទះ​មាន​ទំហំ៥គុណ​នឹង៧ម៉ែត្រ​ដែល​មានតម្លៃ​ចន្លោះ​ពី ២៥០០០ ទៅ ២៨០០០ដុល្លារ​មិនទាន់​លក់​អស់​នៅឡើយ​ទេ​”​។​

​គំរោង​នេះ​ស្ថិតនៅ​ក្នុង​សង្កាត់​កំពង់គរ​ ​ក្រុង​តាខ្មៅ​ ​ខេត្តកណ្តាល​ ​ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ២១​។​

​អ្នកគ្រប់គ្រង​គំរោង​នេះ​ ​ដែល​គ្រាន់តែ​បញ្ជាក់​ថា​ឈ្មោះ​រិទ្ឋ​បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃ​ដដែល​ថា​ ​ក្រុមហ៊ុន​នឹង​ធ្វើពិធី​ធំ​មួយ​ ​ដើម្បី​ប្រគល់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​កំឡុង​ខែមិថុនា​ខាងមុខនេះ​។​ ​លោក​បន្ត​ថា​ ​ការសាងសង់​ដំណាក់កាល​ទី១​ ​មាន​ចំនួន​ជាង៤០០ផ្ទះ​ប៉ុណ្ណោះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here