ដោយៈ និស្ស័យ
ភ្នំពេញៈ សមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និង សមាគមធនាគារនៅកម្ពុជា (ABC) បានរៀបចំកិច្ចប្រជុំពិភាក្សារួមគ្នាមួយ នៅទីស្នាក់ការរបស់សមាគមធនាគារនៅកម្ពុជា ABC ដើម្បីពិភាក្សាពីកិច្ចសហការរវាងសមាគមទាំងពីរ។
អង្គប្រជុំមានការអញ្ជើញចូលរួមពី លោកប្រធានសមាគម- ថ្នាក់ដឹកនាំរបស់សមាគមCVEA ដឹកនាំដោយលោកសន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោករ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា(ABC) ព្រមទាំងសហការី។