រដ្ឋាភិបាលសម្រេចដាក់តំបន់ព្រៃសហគមន៍ព្រៃថ្កូវ ក្នុងខេត្តសៀមរាបជាដីរបស់រដ្ឋ

ចែករំលែក

ដោយៈ គង់ សូរិយា

    សៀមរាបៈ រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី បានសម្រេចចុះបញ្ជី តំបន់ព្រៃសហគមន៍ព្រៃថ្កូវ ស្ថិតក្នុងខេត្តសៀមរាប មានទំហំ ១៥.៦៤ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ។

តំបន់ព្រៃសហគមន៍ព្រៃថ្កូវ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ជាធរមាន។

ក្រសួងរៀបចំដែនដីបានចុះបញ្ជីរទីតាំងដីសហគមន៍ ព្រៃ បឹងធម្មជាតិជាដើម ជាទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីរក្សានិងអភិរ័ក្សធនធានធម្មជាតិទាំងនោះសម្រាប់សហគមន៍ ក៏ដូចជា សម្រាប់ផលប្រយោជន៍ជាតិ៕

រូបតំណាង

ចែករំលែក