ក្រសួងរៀបចំដែនដីសម្រេចវឌ្ឍនភាពលើការងារសំខាន់ទាក់ទងការចុះបញ្ជីរដីធ្លីចំនួនបីករណី

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារថ្នាក់ជាតិ គណៈកម្មាការសុរិយោដី និងអជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានឯកភាព និងសម្រេចយកនីតិវិធីសុរិយោដី ដើម្បីចុះបញ្ជីដីបង្ហើយ និងដោះស្រាយវិវាទទាំងដីរដ្ឋ និងឯកជន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីជំនាញពាក់ព័ន្ឋ។

កិច្ចប្រជុំនេះ បានសម្រេចនូវលទ្ឋភាពសំខាន់ៗចំនួន៣ ដូចជា

ទី១. សម្រេចជំរុញការចុះបញ្ជីដីធ្លី មានលក្ខណ:ជាប្រព័ន្ធបញ្ចប់

ទី២. ការកំណត់គោលដៅ ចុះបញ្ជីដីទាំងរដ្ឋនិងឯកជន និងដោះស្រាយបញ្ហាវិវាទ នៅតំបន់ដីស្ថានីយដាំឈើម្សៅក្រដាស មានករណីការអនុវត្តអនុក្រឹត្យលេខ១១២ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់ការពាររមណីយដ្ឋានបន្ទាយលង្វែក និងក្បាលដីជាប់បណ្តឹងជំទាស់របស់រដ្ឋបាលព្រៃឈើ។

ទី៣. សម្រេចបិទបញ្ចប់ករណីវិវាទទាំង៤៣ករណី។

លោកសាយ សំអាល់បានបញ្ជាក់ថា “យើងរំពឹងថា ខេត្តកំពង់ឆ្នាំងនឹងបញ្ចប់ការចុះបញ្ជីដីធ្លី និងវិវាទជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ”៕

កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនៃខេត្តកំពង់ឆ្នាំង នាសាលាខេត្តកំពង់ឆ្នាំង។


ចែករំលែក