ដោយ នៅ ស៊ីវុត្ថា
វៀតណាម៖ ការរីកចម្រើនលើវិស័យទេសចរណ៍ ក្នុងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួយឲ្យមានការរីកចម្រើន លើគម្រោងវិនិយោគក្នុងវិស័យអចលនទ្រព្យប្រទេសនេះ។
លោក Ha Van Sieu អនុប្រធានរដ្ឋបាលទេសចរណ៍ជាតិវៀតណាម បានឲ្យដឹងកាលពីពេលថ្មីនេះថា ចំនួនកន្លែងស្នាក់សម្រាប់ទេសចរណ៍ កើនឡើង ១៣,៧៥៦ ក្នុងឆ្នាំ ២០១១ដល់ ២៨,០០០ ក្នុងឆ្នាំ២០១៨។ យោងតាមការព្យាករណ៍របស់ Asia-Pacific Region ថា ប្រទេសវៀតណាមាននឹងបន្តទាក់ទាញភ្ញៀវទេសចរណ៍កាន់ច្រើន នាពេលអនាគតខាងមុខនេះ ស្របពេលជាមួយគ្នានេះដែរ ការវិនិយោគលើវិស័យអលចលនទ្រព្យសេវាទេសចរណ៍នៅក្នុងប្រទេសមួយនេះ ក៏នឹងមានការទាក់ខ្លាំងផងដែរ។
លោក Han Manh Tien ប្រធានសមាគម Vietnam Association of Corporation Directors បានឲ្យដឹងដែរថា ទីផ្សារមួយនេះកំពុងតែមានការរីកចម្រើនខ្លាំង ដែលនាំឲ្យមានការទាក់ទាញពីអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក។ តែយ៉ាងណាក៏ដោយលោកថា ការរីចកម្រើនក្នុងវិស័យនេះ ក៏នាំឲ្យមានបញ្ហាក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងសេវាទេសចរណ៍នៅក្នុងប្រទេសវៀតណាមផងដែរ។