សម្តេច​តេជោ​ថា​អ្នក​វិនិយោគិន​កម្ពុជា​-​ចិន​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​ក្នុងរង្វង់​ជាង៧​%​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​បាន​ថ្លែងអំណរគុណ​ដល់​អ្នក​វិនិយោគិន​កម្ពុជា​-​ចិន​ ​ទាំងអស់​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ​ដែល​ធ្វើអោយ​ប្រទេសជាតិ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់​ជាង៧​%​ ​និង​បន្ត​កើនឡើង​ជាបន្តបន្ទាប់​ទៀត​។​ ​

សម្តេច​តេជោ​ថ្លែង​នៅក្នុង​ពិធី​អញ្ជើញពិសា​រអា​ហារ​សាមគ្គី​ជាមួយ​បងប្អូន​មក​ពី​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន​កាលពី​ថ្ងៃទី​ ​៩​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​ល្ងាចមិញ​នេះ​ថា​ ​ចិន​ ​និង​កម្ពុជា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ជាបន្តបន្ទាប់​ទៀត​លើ​គ្រប់​វិស័យ​ ​ជាពិសេស​វិស័យ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​និង​ទេសចរណ៍​។​

​សម្តេច​បន្ត​ថា​ ​តាមរយៈ​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​រវាង​ចិន​ ​និង​កម្ពុជា​ ​បាន​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ជាបន្តបន្ទាប់​។​

​សម្តេច​តេជោ​ ​បាន​មានប្រសាសន៍​អោយ​បងប្អូន​ចិន​ទាំងអស់​ដឹង​ថា​ ​គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​ ​គឺ​បាន​អនុវត្ត​ជាមួយ​ចិន​តាំងពី​ជំនាន់​ ​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ ​សម្តេច​ព្រះ​ ​នរោត្តម​ ​សីហនុ​ ​មក​ម្ល៉េះ​ ​រហូតដល់​ ​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ ​និង​ក្នុងនាម​ ​សម្ដេច​ដែល​ជានា​យក​រដ្ឋមន្រ្តី​ ​គឺ​គាំទ្រ​គោលនយោបាយ​ចិន​តែមួយ​ជានិច្ច​ ​ដែល​គោរព​អធិបតេយ្យ​ភាព​របស់​ប្រទេស​ចិន​។​ ​ហើយ​ពេលនេះ​ទំនាក់ទំនង​ ​ចិន​-​កម្ពុជា​ ​បាន​ក្លាយទៅជា​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ជា​យុទ្ធ​សា​សស្ត្រ​គ្រប់ជ្រុងជ្រោយ​ទៀតផង​។​

​តាមរយៈ​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ ​កម្ពុជា​សង្ឃឹមថានឹង​ទទួល​បាន​ផ្លែផ្កា​នៃ​ទំនាក់ទំនង​ជាបន្តបន្ទាប់​ទៀត​ ​ជាពិសេស​ការ​ទាក់ទាញ​វិនិយោគិន​ពី​ចិន​កាន់តែ​ច្រើន​ទៀត​ ​និង​ការ​ទទ​បាន​ភ្ញៀវ​ទេសចរ​ពី​ចិន​មកលេង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើនឡើង​ ​នា​ពេល​ខាងមុខនេះ​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here