ក្រុមមន្រ្តីពិភាក្សាអំពីការដាក់ឱ្យប្រើប្រាស់មុខងារថ្មីៗនិងការធ្វើបរមភាវូបនីយកម្មប្រព័ន្ធគ្រប់គ្រង គម្រោងវិនិយោគកម្ពុជា cdcIPM

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំបច្ចេកទេស ពិនិត្យពិភាក្សា លើការដាក់ឱ្យប្រើប្រាស់មុខងារថ្មីៗបន្ថែម និងការធ្វើបរមភាវូបនីយកម្ម ប្រព័ន្ធគ្រប់គ្រង គម្រោងវិនិយោគកម្ពុជា cdcIPM។

កិច្ចប្រជុំកាលពីថ្ងៃទី១៤ មិនា មានការចូលរួមពីលោកហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) រួមជាមួយ លោកនុត អ៊ុនវ័ណរ៉ាអគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក.) បានអញ្ជើញជាសហ​ប្រ​ធាន ដឹកនាំកិច្ចប្រជុំបច្ចេកទេសនៃក្រុមការងារប្រតិបត្តិ និងក្រុមការងារអភិវឌ្ឍន៍ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (Cambodia Investment Project Management – cdcIPM) ដោយមានការចូលរួមពីលោកយុន ហេង និងលោកបណ្ឌិតសរ សិនិរ៉ា អគ្គលេខា​ធិការរង គ.វ.ក. ព្រមទាំងលោក លោកស្រី អ្នកនាងកញ្ញាជាមន្ត្រីពាក់ព័ន្ធសរុបប្រមាណ៣០រូប។

កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បី ពិនិត្យពិភាក្សា កម្រិតបច្ចេកទេសលើការធ្វើបរមភាវូបនីយកម្ម និងការដាក់ឱ្យប្រើប្រាស់មុខងារថ្មីៗ បន្ថែមនៅក្នុងប្រព័ន្ធcdcIPM សំដៅពន្លឿនប្រតិបត្តិការប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ការផ្តល់សេវាសាធារណៈជូនដល់វិនិយោគិន ដែលជាការឆ្លើយតបទៅនឹងទិសដៅការងារបានដាក់ចេញដ៏ខ្ពង់ខ្ពស់ដោយ សម្តេចមហាបវរធិបតី នា​យករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន ក.អ.ក. នៅក្នុងកិច្ចប្រជុំផ្លូវការលើកទី១ របស់ ក.អ.ក. កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here