ដោយ គង់ សូរិយា
ភ្នំពេញ៖ ការសាងសង់ផ្ទះដើម្បីរស់នៅមានផាសុខភាព ត្រជាក់ត្រជុំមានសារៈសំខាន់ណាស់ ហេតុនេះដើម្បីសាងសង់ផ្ទះមួយទទួលបានលទ្ឋផលដូចខាងលើ អ្នកសាងសង់ផ្ទះគួរសិក្សាចំណុចសំខាន់ៗដូចខាងក្រោមនេះ។
លោក សាស្រ្តាចារ្យ ទួស សាភឿន អគ្គលេខាធិការរងនៃគណស្ថាបត្យករកម្ពុជា និងជាស្ថាបត្យករកម្រិតអាស៊ាន បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេលនេះអាកាសធាតុចាប់ផ្តើមប្រែប្រួល ហេតុនេះកាសាងសង់លំនៅដ្ឋានជាលក្ខណៈឯកជនក្តី ជាបុរី ឬសំណង់ផ្ទះល្វែងក្តី អ្នកសាងសង់គួរផ្តោតសំខាន់ៗលើចំណុចចំនួន៦ រួមមាន ទី១ ការសាងសង់លំនៅដ្ឋាន ពិសេសបុរី ឬសំណង់ផ្ទះល្វែង អ្នកដើរតួសំខាន់ជាងគេដំបូងគឺអ្នករៀបចំប្លង់មេ (Master Plan) របស់គម្រោង ព្រោះគម្រោងមួយងាប់រស់គឺអ្នករៀបចំ Master Planនេះហើយ ដែលជាអ្នកកំណត់បរិយាកាសក្នុងតំបន់ ឬលំនៅដ្ឋានមានផាសុខភាព។
ទី២ ដើម្បីឱ្យលំនៅដ្ឋានមានផាសុខភាព និងផ្តល់បរិយាកាសរស់នៅមានភាពមនោរម្យ ម្ចាស់បុរីត្រូវទុក ១៥ ទៅ៣០ភាគរយនៃបរិវេណបុរីសម្រាប់ដាំដើមឈើ និងគម្លាតពីលំនៅដ្ឋាន១ ទៅ១តាមស្តង់ដាបច្ចេកទេស”។ ទី៣ អ្នកសាងសង់លំនៅដ្ឋានឯកជន គួរទុកដីទនេរនៅមុខផ្ទះចន្លោះ៦ទៅ៨ម៉ែត្រ សល់ក្រោយផ្ទះនិងចំហៀងផ្ទះឱ្យបានពី២ទៅ៣ម៉ែត្រ មានដាំដើមឈើក្នុងបរិវេណផ្ទះ”។ ទី៤ ផ្ទះនិមួយៗ ពិសេសផ្ទះវីឡាគួរ មានអាងទឹកនៅខាងមុខឬចំហៀងផ្ទះ និងទី៥ ត្រូវមានបំពង់ពន្លឺ ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងធ្វើឱ្យមានខ្យល់ចូលក្នុងបរិវេណផ្ទះបានល្អ”។






