CDCអនុម័តបង្កើតរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុក នៅខេត្តព្រះសីហនុជាផ្លូវការ

0

ដោយៈ និស្ស័យ

    ព្រះសីហនុៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានះអនុម័តជាផ្លូវការនូវគំរោងបង្កើតរោងចក្រកែច្នៃឈើ ដាំដុះក្នុងស្រុកជាផ្កូវការហើយ។

    ការអនុម័តនេះធ្វើឡើងក្នុងកិច្ចប្រជុំ ដែលដឹកនាំដោយលោកជា វុទ្ឋីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និង​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីពាក់ព័ន្ឋ។

ទីតាំងរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុក នៅក្នុងភូមិសាស្ត្រ ភូមិពូធឿង សង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ វេទយិតភាព និងពិនិត្យលទ្ធភាព នៃគម្រោងដែលបានដាក់ស្នើមក ក.អ.ក។

គម្រោងរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុកនេះ នៅពេលដាក់ដំណើរការពេញលេញរោងចក្រ នឹងត្រូវការកម្លាំងពលកម្មសរុប ប្រមា​ណ១៧០នាក់ ហើយមានគោលដៅនាំចេញ៩០% និងផ្គត់ផ្គង់តម្រូវការក្នុងស្រុក១០%។

ជាលទ្ធផលបឋម សំណើសុំវិនិយោគបង្កើតរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុកនេះ ទទួលបានការឯកភាពជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពីអង្គប្រជុំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here