ដោយៈ គង់ សូរិយា
កណ្តាលៈ ផ្លូវជាតិលេខ២១ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់រវាងកម្ពុជា-វៀតណាម ពិសេសលើការដឹកជញ្ជូនទំនិញផ្សេងៗឆ្លងកាត់ព្រំដែនទៅវិញ ទៅមករវាងប្រទេសកម្ពុជា វៀតណាម។
យោងតាមការបង្ហោះរបស់ផេកក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ២១ ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ ២១B ដោយឆ្លងកាត់ក្រុង-ស្រុកចំនួន៣ រួមមានក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។