ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបានលើកពីផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋជាច្រើន និងបានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ លែងជាខេត្តគេទៅហួស មកហួសទៀតហើយ។
-->
សម្តេចបានបញ្ជាក់ថា រដ្ឋាភិបាល នឹងជម្រុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម និងតំបន់ទេសចរណ៍នៅខេត្តទាំងនេះ និងជាមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋធ្វើការងាររាប់ម៉ឺន រាប់សែននាក់នៅពេលអនាគត។ នេះជាអ្វីដែលយើងធ្វើ។
សម្តេចបានបញ្ជាក់បែបនេះ ក្នុងពិធីបើកដំំណើរការការដំឡើងរោងចក្រដំឡើងរថយន្យFORD នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២២ មេសាកន្លងមកនេះ។
សម្តេចមហាបវរធិបតីបានបន្តថា “នេះជាអ្វីដែលយើងកំពុងធ្វើ ដោយមានផែនការច្បាស់លាស់រយៈពេលវែង”។ សម្តេចបន្ថែមថា “យើងមិនអាចធ្វើអ្វីតែមួយភ្លេតៗ តែមួយជ្រុងៗនោះទេ យើងប្រទាក់ក្រឡាគ្នាទាំងអស់”។

សម្តេចធិបតីហ៊ុន ម៉ាណែតបានជម្រុញណែនាំឲ្យ លោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល សិក្សាពីការតខ្នែងរថភ្លើងពីខ្សែរថភ្លើង ឆ្លងកាត់ទៅកាន់ខេត្តព្រះសីហនុ ពីរាជធានីភ្នំពេញ មកកាន់ខេត្តពោធិសាត់ ដើម្បីតភ្ជាប់ការដឹកជញ្ជូនទៅកាន់កំពង់ផែ ខេត្តព្រះសីហនុនាពេលខាងមុខផងដែរ។
លើសពីមនេះ សម្តេចមហាបវរធិបតី បានលើកឡើងពីការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅខេត្តភូមិភាគពាយ័ព្យ តភ្ជាប់តាមរយៈផ្លូវជាតិលេខ១០ និងមកកាន់ផ្លូវជាតិលេខ៤៨ ដោយមិនចាំបាច់មកកាន់រាជធានីភ្នំពេញ ហើយធ្វើដំណើរទៅតាមផ្លូវជាតិលេខ៤ទៀតនោះទេ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បង្ហើបពីគំរោងសាងសង់កំពង់ផែទឹកជ្រៅ ក្នុងខេត្តកោះកុង ការពង្រីកនិងបើកដំណើរការនូវច្រកទ្វារអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន និងច្រកទ្វារអន្តរជាតិស្ទឹងបត់ ណងអៀនជាមួយប្រទេសថៃនាពេលខាងមុខផងដែរ៕