ដោយ គង់ សូរិយា
ភ្នំពេញៈ ស្របពេលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាលកាន់តែប្រសើរឡើង អ្នកវិនិយោគជាតិ អន្តរជាតិ បានងាកទៅអភិវឌ្ឍគំរោងលំនៅដ្ឋាន បុរី និងដីឡូត៍នីតំបន់ជាយក្រុងកាន់តែច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការ។
ក្រុមអ្នកជំនាញអចលនទ្រព្យសុទ្ឋតែបានទទួលស្គាល់ថា តំបន់ជាប់ផ្លូវជាតិលេខ១ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ លើការសាងសង់លំនៅដ្ឋាន និងមជ្ឈមណ្ឌលកំសាន្តនានា ដោយសារដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវផែនការឲ្យបណ្តារោងចក្រ សហគ្រាសនានាចាកចេញពីកណ្តាលក្រុង ហើយឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥១ ដែលជាតំបន់មានហេដ្ឋារចនាសម្ព័ន្ឋ និងការតភ្ជាប់ទៅកាន់បណ្តាផ្លូវជាតិសំខាន់ៗមានភាពងាយស្រួល ដូចជាផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ជាដើម។
-->
ដោយមើលឃើញសក្តានុពលនេះ ក្រុមហ៊ុន Victory Land បានចាប់ផ្តើមគំរោងវិនិយោគលំនៅដ្ឋានជាលើកដំបូងនៅលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិចិនកោះ ឃុំកៀនស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
គំរោងនេះបានផ្តោតលើលំនៅដ្ឋានប្រណីត ដូចជាវីឡាកូនកាត់ វីឡាប្រភេទ A និងវីឡាកូនកាត់ប្រភេទ B ហ្សបហោស៍ដែលមានការឌីសាញយ៉ាងប្រណីត ប្រកបដោយគុណភាព និងសោភ័ណភាព ពិសេសជាគំរោងដែលផ្តោតលើភាពបៃតង ដោយអ្នកអភិវឌ្ឍន៍គំរោងនេះ បានទុកដីសំរាប់សួនច្បារលំហែរសំរាប់គ្រួសារនិមួយៗ។
គំរោងលំនៅដ្ឋាននៃ Victory Land បានផ្តល់នូវសេវាសន្តិសុខ២៤ម៉ោង ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដើម្បីឲ្យខ្យល់អាកាសចេញចូលក្នុងបរិវេណបុរីកាន់តែមានភាពមនោរម្យ ក៏ដូចជាធ្វើឲ្យអ្នករស់នៅក្នុងបុរីនេះ មានភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូលផងដែរ។
គំរោងនេះបានចាប់ផ្តើមពីដើមឆ្នាំ២០១៨ និងគ្រោងបញ្ចប់នៅឆ្នាំនេះ ជាមួយលំនៅដ្ឋានដែលមានតម្លៃចាប់ពី៧៨,៨០០ ដល់ជាង១២ម៉ឺនដុល្លារអាមេរិក។គំរោងលំនៅដ្ឋានប្រណីតនេះ អាចធ្វើដំណើរត្រឹម១០នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្សច្បារអំពៅ ខ័ណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។
ជាមួយគ្នានេះ ក្រុមហ៊ុន Victory Land ក៏បាននិងកំពុងពុះដីឡូត៍លក់នៅលើផ្លូវជាតិលេខ៥១ ដែលមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ មានផ្សារសហគមន៍ និងមានគំរូលំនៅដ្ឋានដ៏ស្រស់ស្អាត ដែលអ្នកទិញដីអាចសាងសង់សំណង់បានយ៉ាងមានរបៀបរៀបរយ និងមានសោភ័ណភាពខ្ពស់ផងដែរ។
ពិសេសដីឡូត៍ក្នុងគំរោងនេះ មានព័ទ្ឋជុំវិញដោយរោងចក្រ សហគ្រាសដែលមានកម្មករ និយោជិតបំរើការងាររាប់ពាន់នាក់ផងដែរ។
អតិថិជនចាប់អារម្មណ៍ទិញដីឡូត៍ និងលំនៅដ្ឋាន Victory Land អាចទាក់ទងតាមរយៈលេខទូរស័ព្ទ 099 770 880, 098 27 37 88, 011 812 888៕




