ការ​វិនិយោគ​វិស័យ​លំនៅ​ដ្ឋាន​នៅ​​ក្រុង​ប៉ោយប៉ែត​កំពុង​មាន​សក្តា​នុ​ពល​ខ្លាំង​

0

ដោយ​ ​៖​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​អ្នកជំនាញ​ ​ក៏ដូចជា​បណ្តា​អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ​អះអាង​ថា​ ​ក្រុង​ប៉ោយប៉ែត​កំពុងតែ​បញ្ចេញ​នូវ​សក្ដានុពល​ ​និង​ភាព​ទាក់ទាញ​មិនចាញ់​ក្រុង​ព្រះសីហនុ​នោះ​ឡើយ​ ​ខណៈ​ដែល​គម្រោង​អភិវឌ្ឍន៍​សំណង់​អគារ​ពាណិជ្ជកម្ម​ ​បុរី​ ​ព្រមគ្នា​ជាមួយនឹង​សំណង់​លំនៅ​ដ្ឋាន​នានា​ជាច្រើន​ ​កំពុងតែ​សម្រុង​សាងសង់​ ​ដើម្បី​បំពេញ​តាម​តម្រូវការ​ទីផ្សារ​។​ ​

​យោង​តាម​របាយការណ៍​របស់​សាលាក្រុង​ប៉ោយប៉ែត​បាន​ឲ្យដឹង​ថា​ ​ទីក្រុង​ប៉ោយប៉ែត​បច្ចុប្បន្ន​ ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ២០ម៉ឺន​នាក់​ ​ក្នុង​នោះ​ជនបរទេស​មាន​ប្រមាណ៥ម៉ឺន​នាក់​ ​និង​មាន​អាគារ​កំពស់​ចាប់ពី៤​ ​ដល់​ជាង ៣០ជាន់​ចំនួន ៦០អាគារ​។​ ​ក្រុង​ប៉ោយប៉ែត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​បី​ ​ដែល​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ ​និង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​យ៉ាងច្រើន​ ​ពិសេស​អ្នក​វិនិយោគ​ចិន​ ​និង​ជប៉ុន​។​ ​ជាមួយនឹង​កំណើន​នៃ​ចំនួន​ប្រជាជន​ក្នុង​តំបន់​នេះ​ ​បាន​ធ្វើ​ឱ្យ​ក្រុង​ប៉ោយប៉ែត​ទាំងមូល​មាន​តម្រូវការ​ខ្ពស់​លើ​ផ្នែក​បន្ទប់​ស្នាក់នៅ​។​ ​

​លោក​ ​សួង​ ​សុ​ខ​ហ៊ា​ង​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ ​Four​ ​Star​ ​Plus​ ​Four​ ​និង​ជា​សហគ្រិន​វ័យក្មេង​ដែល​បាន​បោះទុន​ចំនួន ៣០លាន​ដុល្លារ​ ​ធ្វើការ​អភិវឌ្ឍន៍​គម្រោង​បុរី​ ​Star​ ​Gold បាន​មានប្រសាសន៍​ថា​ ​ដោយសារតែ​មាន​តម្រូវ​ការ​​ខ្ពស់​ ​បាន​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​ ​ក៏ដូចជា​វិស័យ​អចលនទ្រព្យ​នៅ​ក្រុង​ប៉ោយប៉ែត​ ​មានការ​កើនឡើង​យ៉ាង​គំហុក​ ​រហូត​នៅ​តំបន់​ខ្លះ​មានតម្លៃ​ស្ទើរ​ ​ស្មើនឹង​តម្លៃ​ដី​នៅ​ក្រុង​ព្រះសីហនុ​ ​ជាក់ស្ដែង​ដូចជា​នៅ​តំបន់​ផ្លូវ​ផ្កាយ៥​ ​ដែល​ស្ថិតនៅ​ក្បែរ​ព្រុំ​ដែន​ ​តម្លៃ​ដី​ក្នុង​មួយ​ម៉ែត្រការ៉េ​ឡើង​ដល់​ប្រមាណ​ ​៤៥០០​ ​-​ ​៥០០០​ ​ដុល្លារ​។​ ​ដោយឡែក​ដី​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់​ព្រុំ​ដែន​ ​ស្ថិតនៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ​អាច​មានតម្លៃ​ប្រមាណ២៨០០​ ​ទៅ៣៥០០ក្នុង​មួយ​ម៉ែត្រការ៉េ​។​

​លោក​បាន​បន្ត​ទៀត​ថា​ ​“​ដោយ​សា​រកំនើ​ននៃ​ការ​វិនិយោគ​ ​និង​កំណើន​ប្រជា​សាស្រ្ត​បាន​ធ្វើឲ្យ​ការ​លក់​លំនៅ​ដ្ឋាន​នៅក្នុង​គំរោង​ ​Star​ ​Gold​ ​សម្រេច​បាន​ ​៩០ភាគរយ​ ​ជាល​ទ្ឋ​ផល​ល្អ​លើស​ការ​រំពឹង​ទុក​”​។​ ​លោក​បន្ត​ថា​ ​“​បុរី​ ​Star​ ​Gold​ ​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០២០ខាងមុខ​ ​ខណៈ​បច្ចុប្បន្ន​ការសាងសង់​សម្រេច​បាន​ប្រមាណ​ ​៣០ភាគរយ​”​។​

​លោក​សួង​ ​សុ​ខ​ហ៊ា​ង​បាន​បន្ត​ថា​ ​ជាមួយ​នឹង​កំនើ​ននៃ​ការ​វិនិយោគ​ ​និង​ការ​កើនឡើង​នូវ​ជីវភាព​ប្រជាពលរដ្ឋ​ ​ក្រុមហ៊ុន​បុរី​ ​Star​ ​Gold​ ​នឹង​ជួល​ពីអ​តិថិ​ជន​ត្រលប់​មកវិញ​ក្នុង​តម្លៃ១២០០ដុល្លារ​ក្នុង​មួយ​ខែ​ ​ក្រោយពេល​ផ្ទះ​សាងសង់​ចប់​។​ ​

អ្នកចាប់ អារម្មណ៍ ទិញ ដី និង លំនៅ ដ្ឋាន ក្នុង គំរោង នេះ អាច ទាក់ទង តាមរយៈ លេខទូរស័ព្ទ ០៨៦ ២១៥ ៧៧៧ . ០៩៩ ២១៥ ៧៧៧.០៦២ ២៨០ ៩៧៥០ ។

​អភិបាលក្រុង​ប៉ោយប៉ែត​ ​លោក​សាន​ ​ស៊ាង​ហូបា​ន​មានប្រសាសន៍​ទទួលស្គាល់​ថា​ ​ទីក្រុង​ប៉ោយប៉ែត​ ​ពិតជា​កំពុង​មានការ​រីកចម្រើន​លើ​វិស័យ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​អចលន​ទ្រ​ព្យ​ ​និង​គំរោង​សាងសង់​លំនៅ​ដ្ឋាន​នានា​ជាច្រើន​ ​ដែល​ជា​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​និង​ការ​វិនិយោគ​ពី​បរទេស​។​

​លោក​បន្ត​ថា​ ​“​ដោយសារ​កំ​ននើ​ននៃ​ការ​វិនិយោគ​បែបនេះ​ហើយ​ ​បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​មា​នកំនើន​ខ្ពស់​ ​ពិសេស​តម្រូវការ​លំនៅ​ដ្ឋាន​ ​និង​បន្ទប់​ឬ​ការិយាល័យ​ជួល​បាន​កើនឡើង​យ៉ាង​គំហុក​ ​ដែល​ធ្វើឲ្យ​ការ​ផ្គត់ផ្គង់​មិន​ឆ្លើយតប​នឹង​តម្រូវការ​នៅ​ឡើយ​”​។​ ​

​លោ​ក​ស៊ា​ ​ឆៃ​លី​ននា​យក​ក្រុម​ហ៊ុន​ឆៃ​លីន​ ​ស៊ា​ ​រៀល​ធី​ ​ខូ​អិល​ធី​ឌី​ ​បាន​ទទួលស្គាល់​នូវ​សន្ទុះ​ ​នៃ​កំណើន​តម្លៃ​ដីធ្លី​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​ប៉ោយប៉ែត​ជា​តំបន់​ដ៏​សំខាន់​មួយ​ ​នៃ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ ​ជាក់ស្ដែង​ដូចជា​ ​ក្នុងចំណោម​ច្រកព្រំដែន​ទាំង​ធំ​ ​ទាំង​តូច​ប្រមាណ​ជា៩០នោះ​ ​ច្រក​ប៉ោយប៉ែត​គឺជា​ច្រក​ទ្វារ​សំខាន់​ជាងគេ​បំផុត​ក្នុង​ការនាំចេញ​ ​នាំចូល​ទំនិញ​ ​ដែល​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ ​ហើយក៏​ជា​ច្រក​ទ្វារ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​ផង​ដែរ​។​

​លោក​បញ្ជាក់​ថា​ ​“​កត្តា​ដែល​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​កាន់តែ​មានសន្ទុះ​ខ្លាំង​នោះ​ ​គឺ​វត្តមាន​នៃ​ក្រុមហ៊ុន​បរទេស​ ​ជាពិសេស​ក្រុមហ៊ុន​ចិន​ ​ដែល​កំពុង​មានការ​កើនឡើង​ខ្ពស់​”​។​ ​លោក​ថា​ ​“​តម្លៃ​ដី​ក្រុង​ប៉ោយប៉ែត​នៅពេល​បច្ចុប្បន្ន​នេះ​ ​នៅ​មិនទាន់​ដល់កម្រិត​កំពូល​នៅឡើយ​នោះ​ទេ​ ​ដែល​វា​នឹង​បន្ត​កើនឡើង​ទៀត​នៅពេលអនាគត​”​។​

​ក្រុង​ប៉ោយប៉ែត​ ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដាក់បញ្ចូល​ទៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥​ ​-​ ​២០២៥​ ​សម្រាប់​ជា​តំបន់ឧស្សាហកម្ម​ពិសេស​មួយ​ក្នុងចំណោម​ទីក្រុង​ចំនួន២ទៀត​ ​គឺ​ក្រុង​បាវិត​ ​និង​ក្រុង​ព្រះសីហនុ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here