អាសន្ន​៖​ ​ធនាគារ​កណ្តាល​​វៀតណាម​​ចាប់​ផ្តើម​រឹត​​បន្តឹង​​លើ​​ឥណទាន​ទិញ​អចលនទ្រព្យ​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​វៀតណាម​៖​ ​ធនាគារ​កណ្តាល​របស់​ប្រទេស​វៀតណាម​ ​(​ ​State​ ​Bank​ ​of​ ​Vietnam​ ​)​ ​បាន​ស្នើ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងអស់​ ​មានការ​គ្រប់គ្រង​លើ​កម្ចី​ទិញ​អចលនទ្រព្យ​ឲ្យបាន​តឹងរ៉ឹង​ដែល​បាន​ផ្តល់​ដោយ​ស្ថាប័ន​ឥណទាន​ ​ខណៈ​ដែល​តម្លៃ​ដី​នៅ​តំបន់​មួយចំនួន​បាន​បន្ត​ពុះកញ្ជ្រោល​។​

​លោក​ ​Le​ ​Minh​ ​Hung​ ​ទេសាភិបាល​ធនាគារ​កណ្តាល​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​ ​បាន​សេរ​សេរ​លិខិត​ ​ផ្ញើ​ឱ្យ​ស្ថាប័ន​ប្រតិបត្តិ​ការ​ធនាគារ​ ​ដែល​ជា​សាខា​របស់​ខ្លួន​ ​និង​ធនាគារ​ផ្សេងទៀត​ ​ឲ្យ​មានការ​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ ​ចំពោះ​ការ​អភិវឌ្ឍ​ទីផ្សារ​អចលនទ្រព្យ​ ​និង​ការ​ឃ្លាំង​មើល​ឲ្យបាន​តឹងរ៉ឹង​នូវ​ការ​ផ្តល់​ឥណទាន​ ​សម្រាប់​វិស័យ​មួយ​នេះ​។​

​យោង​តាម​លិខិត​របស់​ធនាគារ​នេះ​បាន​ឲ្យដឹង​ថា​ ​ក្នុងករណី​ទីផ្សារ​អភិវឌ្ឍន៍​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើនឡើង​ ​ត្រូវ​ធ្វើ​ការ​រាយការណ៍​ដល់​ធានា​គារ​កណ្តាល​ ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​ ​ទន្ទឹម​នឹង​នេះ​ ​ការ​ត្រួតពិនិត្យ​លើ​ការ​ផ្តល់​ប្រាក់កម្ចី​ ​នឹង​ត្រូវ​បាន​លើកកម្ពស់​ ​ជាពិសេស​កម្ចី​ទិញ​អចលនទ្រព្យ​ ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​និង​ប្រើប្រាស់​ប្រាក់កម្ចី​ឲ្យ​ចំ​គោលដៅ​។​

​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ ​Vietnam​ ​News​ ​បាន​ឲ្យដឹង​ថា​ ​ការ​បញ្ជា​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​កម្ចី​ទិញ​អល​ចន​ទ្រព្យ​នេះ​ ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ពី​តម្លៃ​ដី​ពុះកញ្ជ្រោល​ខ្លាំង​ ​រួមមាន​តំបន់​ ​Da​ ​Nang​ ​តំបន់​ ​Quang​ ​Nam​ ​និង​ ​តំបន់​ ​Van​ ​Don​។​ ​

​កំណើន​នៃ​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​មា​នដំនើ​រកា​រយឺត​ ​ពោល​មានត្រឹមតែ៨.៥៦​ ​ភាគរយ​ ​ក្នុង​ឆ្នាំ២០១៨​ ​ពី១២.៨៩​ ​ភាគរយ​នៅក្នុង​ឆ្នាំ​ ​២០១៦​។​

​ធនាគារ​កណ្តាល​ក៏បាន​ស្នើ​ដល់​ស្ថាប័ន​ឥណទាន​ទាំងអស់​ ​ត្រូវ​ផ្តោត​លើ​ការ​គាំទ្រ​លើ​សហគ្រាស​ខ្នាត​តូច​ ​និង​ធម្យម​ដើម្បី​ទទួល​បាន​ឥណទាន​ ​និង​ការ​លើកទឹកចិត្ត​ចំពោះ​ការពង្រីក​អាជីវកម្ម​ ​និង​ស្នើ​ឲ្យ​មានការ​ពង្រីក​ឥណទាន​ត្រូវតែ​មានគុណ​ភាព​ខ្ពស់​។​

​យោង​តាម​ធនាគារ​កណ្តាល​បានឱ្យ​ដឹង​ថា​ ​ការ​រឹត​បន្តឹង​ឥណទាន​នេះ​ ​មាន​គោលបំណង​កំណត់​ប្រាក់កម្ចី​ ​សម្រាប់​ផ្នែក​អចលនៈ​ទ្រព្យ​ ​ដើម្បី​ធានា​ការ​អភិវឌ្ឍ​ទីផ្សារ​ប្រកបដោយ​និរន្តរភាព​នៃ​ទីផ្សារ​អចលនទ្រព្យ​ ​និង​សុវត្ថិភាព​នៃ​វិស័យ​ធនាគារ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here