អ្នកជំនាញ​បង្ហាញ​ពី​វិធី​សាស្រ្ត​ ​៤យ៉ាង​ ​ដើម្បី​ទប់ទល់​ ​និង​ចាប់​យក​ឱកាស​ពេល​ទីផ្សារ​អចលនទ្រព្យ​មាន​វិបត្តិ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​បង្ហាញ​ពី​វិធី​សាស្រ្ត​មួយចំនួន​ ​ដើម្បី​ទប់ទល់​ហានិភ័យ​ ​នៅពេល​ទីផ្សារ​អចលនទ្រព្យ​ជាទី​ផ្សារ​លិច​-​អណ្តែត​ ​ដែល​វិស័យ​នេះ​តែងតែ​ ​អណ្តែត​បួនដប់​ឆ្នាំ​ ​លិច​បី​បួន​ឆ្នាំ​។​

​លោក​ ​ង៉ែត​ ​ជូ​ ​អ្នកជំនាញ​អចលនទ្រព្យ​ ​និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ ​Emerging​ ​Market​ ​Consulting​ ​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃទី២៣​ ​មេសា​នេះ​ថា​ ​មាន​វិធី​សាស្រ្ត៤យ៉ាង​ដើម្បី​អាច​ជួយ​អោយ​អ្នក​ឆ្លងផុត​ពី​វិបត្តិ​នេះ​ ​និង​អាច​ចាប់​យក​ឱកាស​បាន​ទៀតផង​ដូចជា​ ​ទី១​ ​ច្នៃ​អចលនទ្រព្យ​អោយ​មាន​លំហូរ​សាច់ប្រាក់​:​ ​មាន​វិធី​សាស្រ្ត២យ៉ាងដែល​អ្នក​អាច​ច្នៃ​អចលនទ្រព្យ​អោយ​ទទួល​បាន​លំហូរ​សាច់ប្រាក់​។​ ​វិធី​សាស្រ្ត​ទី១​ ​គឺ​ការ​លក់​បង់​រំលស់​រយៈពេល​វែង​។​ ​វិធីសាស្ត្រ​ទី២គឺ​ការ​ដាក់​ជួល​។​ ​

​លោក​បន្ត​ថា​ ​“​ការ​ដាក់​ជួល​ជាការល្អ​ម្យ៉ាងដែរ​ ​ប្រសិនបើ​អចល​ទ្រព្យរបស់​អ្នក​នៅ​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការ​កើន​តម្លៃ​នា​ពេល​អនាគត​។​ ​វិធីសាស្ត្រ​នេះ​ជា​វិធី​សាស្រ្ត​ព្រួញ ១បាញ់​បាន​សត្វ២​”​។​ ​

​ទី២​ ​រក្សា​លំហូរ​សាច់ប្រាក់​ពី​ប្រភព​ផ្សេង​:​ ​អ្នក​គួរ​មាន​លំហូរ​សាច់ប្រាក់​ពី​ប្រភព​ផ្សេង​ដូចជា​ប្រាក់ខែ​ ​ឬ​ចំណូល​ពី​អាជីវ​កម្ម​ផ្សេង​ៗ​។​ ​កាលពី​កំឡុង​ឆ្នាំ២០០៧​-​២០១០​ ​វិស័យ​នេះ​មាន​វិបត្តិ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​លោក​បាន​ចាប់​យក​ឱកាស​ ​តាមរយៈ​ប្រើប្រាស់​លំហូរ​សាច់ប្រាក់​ពី​ប្រាក់ខែ​ ​ដើម្បី​ទទួល​កម្ចី​ពី​ធនាគារ​មក​ធ្វើការ​វិនិយោគ​ដោយ​មិន​ញញើតដៃ​។​ ​មនុស្សជា​ច្រើន​ភ័យខ្លាច​មិន​ហ៊ាន​វិនិយោគ​ ​នៅពេល​មាន​វិបត្តិ​បែប​នោះ​ទេ​។​ ​

ដូចគ្នា​នេះ​ដែរ​ ​មហាសេដ្ឋី​អចលនទ្រព្យ​ហុងកុង​ ​លោក​ ​លី​កា​ស៊ីង​ ​សំរុក​ទិញ​ដីធ្លី​នៅ​កំឡុង​ពេល​ដែល​ប្រទេស​ស្ថិត​ក្នុង​វិប​ត្តិ​ធំៗ​ ​ដូចជា​ ​នៅពេល​មាន​បដិវត្តន៍​វប្បធម៌​ ​និង​ ​កុប្បកម្ម​នៅ​ទីលាន​ធាន​អា​មិន​។​ ​ប្រភព​ទុន​ក្នុង​ការ​វិនិយោគ​ ​គឺ​លោក​ទទួល​បាន​ពី​ផល​ចំណេញ​នៃ​ការផលិត​ផ្កា​សិប្បនិម្មិត​។​ ​

​ដូចគ្នា​នេះ​ដែរ​ ​មហាសេដ្ឋី​អចលនទ្រព្យ​ថៃ​ ​លោក​សុង​សា​ក់​ឌី​ ​អូ​ឡាម​ ​បាន​ប្រើ​ចំណូល​ពី​សិប្បកម្ម​ ​ផលិត​ផ្កា​សិប្បនិម្មិត​ទិញ​ដីស្រែ​ប្រាំង​ ​និង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ជាយក្រុង​បាងកក​ ​ក្នុង​កំឡុង​ឆ្នាំ១៩៨៥​-​១៩៨៦បាន​ចំនួន១៦០ហិ​ក​តា​។​ ​ប្រមាណ​ជា១០ឆ្នាំក្រោយ​ ​លោក​បាន​អភិវឌ្ឍ​ជា​លំនៅ​ដ្ឋាន​ ​និង​អាគារ​ពាណិជ្ជកម្ម​ដែល​មានតម្លៃ​រាប់ពាន់​លាន​ដុល្លា​អាមេរិក​។​ ​

​ទី៣​ ​រក្សា​បំណុល​ក្នុង​កំរិត​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​:​ ​ពោល​គឺ​លំហូរ​សាច់ប្រាក់​ចូល​ពី​ប្រភព​ទាំងពីរ​ខាងលើ​ ​គួរតែ​ស្មើ​យ៉ាងតិច១៥០​%​នៃ​ការ​ត​ព្វ​កិច្ច​សងបំណុល​ ​និង​តំរូវការ​ចាយវាយ​ក្នុង​គ្រួសារ​ប្រចាំខែ​។​ ​និង​ទី៤​ ​រៀន​រស់​ក្នុង​ជីវិត​សាមញ្ញ​:​ ​បើ​អ្នកមាន​ទំ​លាប់​រស់នៅ​សាមញ្ញ​ ​នោះ​អ្នក​នឹង​មិន​មាន​សំពាធ​ផ្លូវចិត្ត​នៅពេល​ទីផ្សារ​ជាប់​គាំង​នោះ​ទេ​ ​ព្រោះ​អ្នក​មិនបាន​រំពឹង​យក​ប្រាក់​ ​ឬ​ផល​ចំណេញ​ពី​ការ​វិនិយោគ​មក​ចាយ​វាយ​ហ៊ឺហា​រ​។​ ​ជា​រឿយ​ៗ​ ​អ្នកខ្លះ​ហៅថា​ជា​ការរស់នៅ​ក្នុង​ជីវិតក្រាំង​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here