ឥណ្ឌូនេស៊ីស្នើសុំកិច្ចសហការចំនួន៣ចំណុចជាមួយអភិបាលខេត្តព្រះសីហនុ ខណៈជនជាតិឥណ្ឌូនេស៊ីរស់នៅខេត្តនេះមានជាង៤ម៉ឺននាក់

0

ដោយៈ និស្ស័យ

ព្រះសីហនុៈ លោកបណ្ឌិតSanto Darmosumarto ឯកអគ្គរដ្ឋសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានស្នើសុំកិច្ចសហប្រតិបត្តិការចំនួន៣ចំណុចជាមួយអភិបាលខេត្តព្រះសីហនុ។

សំណើរនេះ ត្រូវបានលើកឡើងក្នុងពេលអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត បានស្វាគមន៍ឯកឧត្តមស្ថានទូតឥណ្ឌូនេស៊ី និងសហការរី ដែលបានមកកាន់ខេត្តព្រះសីហនុ ហើយឆ្នាំ២០២៥ ជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ មានភាពល្អ និងស្អិតរមួត ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត ក៏បានជំរាបជូនពីសក្តានុពលភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស លើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។

លោកបន្តថា ហេដ្ឋារចនាសម្ព័ន្ឋទាំងនោះ មានដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងការដឹកជញ្ជូន ជាពិសេសកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងផ្លូវដែកជាដើម ដែលសមស្របសម្រាប់ការវិនិយោគ។ លើសពីនេះស្របតាមទិសដៅ នៃការអភិវឌ្ឍផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានកំណត់ផែនការវិនិយោគសាធារណៈ ជាប្រព័ន្ធតាមដំណាក់កាលច្បាស់លាស់រហូតដល់ឆ្នាំ២០៣៨ ដោយរដ្ឋបាលខេត្តបានរៀបចំជា ៤តំបន់ធំៗ ទី១.ឧស្សាហកម្ម និងដឹកជញ្ជូន ២.ទីក្រុងសមាហរណកម្ម ពាណិជ្ជកម្ម តំបន់ស្នាក់នៅ និងហិរញ្ញវត្ថុអន្តរជាតិ ៣.តំបន់កោះ រៀបចំជាតំបន់ទេសចរណ៍អន្តរជាតិ ៤.រុញច្រានខេត្តព្រះសីហនុ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្មតភ្ជាប់ទៅនឹងបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា និងទៅកាន់ពិភពលោក។

ជាមួយគ្នានេះលោកបណ្ឌិត សានតូ ដាម៉ូស៊ូម៉ាតូ Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណលោកអភិបាលខេត្ត និងសហការីដែលបានឱ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សា ក្រោមការដឹកនាំរបស់ឯកឧត្តមធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន។

លោកបញ្ជាក់ថា “ស្ថានទូតបានត្រៀមរួចរាល់ ធ្វើការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងប្រជាជន យើងមានចំណុចចំនួន៣”។

កិច្ចសហការនោះ ត្រូវលើកយកមកពិភាក្សានាពេលនេះ ១.កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ឆ្នាំមុនពាណិជ្ជកម្មទ្វេរភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជា មានការកើនឡើងដល់១០០០លានដុល្លាអាមេរិក ឥណ្ឌូនេស៊ីជាដៃគូរពាណិជ្ជកម្ម ធំជាប់ចំណាត់ថ្នាក់លេខ១២ ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពល ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្ម ពាក់ព័ន្ធទៅនឹងច្រកទ្វារកំពង់ផែអន្តរជាតិ មានការទាក់ទងទៅនឹងការនាំនូវផលិតផល ឥណ្ឌូនេស៊ីមកកាន់កម្ពុជា ហើយយើងមានការរីករាយ ដែលកំពង់ផែក្រុងព្រះសីហនុ ត្រូវបានពង្រីកកាន់តែមានជម្រៅទឹកជ្រៅ។

ទី២ ទាក់ទងទៅនឹងទីផ្សារធំមួយ នៅក្នុងខេត្តព្រះសីហនុ ផលិត​ផលឥណ្ឌូនេស៊ី ដែលជាសេវាកម្មធ្វើឱ្យជនជាតិឥណ្ឌូនេស៊ី មានភាពងាយស្រួលក្នុងការរស់នៅ និងណែនាំផលិតផលឥណ្ឌូនេស៊ីមកកាន់ប្រជាជនកម្ពុជា ហើយក៏មានអ្នកវិនិយោគទុនជនជាតិឥណ្ឌូនេស៊ី មកធ្វើការវិនិយោគរួមទាំងវិស័យបដិសណ្ឋាកិច្ច ធ្វើឱ្យសេដ្ឋកិច្ចខេត្តព្រះសីហនុមានការរីកចម្រើនកាន់តែខ្លាំង ការរីកចម្រើននេះ ប្រសិនបើមិនមានការគាំទ្រពីរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ ផ្តល់ដោយសុវត្ថិភាព សន្តិភាពមានភាពងាយ ស្រួលក្នុងការធ្វើអាជីវកម្ម ហើយយើងឃើញមានរីហ្សត កំពង់ដឺវ៉ា កំពុងសាងសង់កាន់តែធំ បង្ហាញពីទំនាក់ ទំនងកម្ពុជា និងឥណ្ឌូនេស៊ី។

ទី៣ ជនជាតិឥណ្ឌូនេស៊ី រស់នៅខេត្តព្រះសីហនុ មានប្រជាជនឥណ្ឌូនេស៊ីមានច្រើន ក្នុងចំណោមប្រជាជនរស់នៅកម្ពុជាជាង១សែននាក់ ក្នុងនោះខេត្តព្រះសីហនុ មានចំនួន៤៣,០០០នាក់ផងដែរ។

លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានស្នើសុំគាំទ្រស្តីពីការពារពាជនជាតិឥណ្ឌូនេស៊ី នៅក្នុងខេត្តព្រះសីហនុ និងសុំជួយពន្លឿនការធ្វើមាតុភូមិនិវត្តន៍ជនជាតិឥណ្ឌូនេស៊ី ទៅកាន់ប្រទេសកំណើតវិញ។ ទន្ទឹមនោះ ពួកគាត់ក៏មានបញ្ហាផ្នែកសុខភាព កន្លងមកស្ថាតទូកតែងតែលើកទឹកចិត្តសហគមន៍ឥណ្ឌូនេស៊ី ដែលរស់នៅលើទឹកដីកម្ពុជាដោយធ្វើទំនាក់ទំនងគ្នា កាន់តែល្អជាមួយប្រជាជនកម្ពុជា។

ជាការឆ្លើយតបលោកអភិបាលខេត្ត បានទទួលយកនូវការស្នើសុំ និងសុំកិច្ចសហការផ្នែកសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្មមានការកើនឡើង។ ស្វាគមន៍ការស្នាក់នៅ ធ្វើការងារ និងទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុ និងសូមជួយបន្តផ្សព្វផ្សាយ និងធ្វើការអំពាវនាវអ្នកវិនិយោគឥណ្ឌូនេស៊ី មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here