ដោយៈ គង់ សូរិយា
កោះកុងៈ លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ទទួលស្វាគមន៍លោក Li Shengbin អនុប្រធានការិយាល័យ កិច្ចការបរទេសនៃរដ្ឋបាលប្រជាជនខេត្តហេឡុងជាំង នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគជាដើម។
ជំនួបនេះមានគោលបំណងជួបពិភាក្សាការងារ ស្តីពីការជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅ ព្រមទាំងសិក្សាពីកាលានុវត្តភាព និងសក្តានុពលផ្សេងៗ ដើម្បីធ្វើការវិនិយោគ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ រវាងខេត្តកោះកុងនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហេឡុងជាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅអគារពាណិជ្ជកម្ម នារាជធានីភ្នំពេញ។
ក្នុងជំនួបពិភាក្សាភាគីចិននេះ បានចាប់អារម្មណ៍លើភូមិសាស្រ្តខេត្តកោះកុង ក្នុងនោះវិស័យទេសចរណ៍ និងកសិកម្ម ត្រូវបានរដ្ឋបាលខេត្តស្នើសុំគាំទ្រលើបច្ចេកទេស និងការវិនិយោគផងដែរ៕