លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងកំពុងរៀបចំផែនការអាជីវកម្មរយៈពេលវែងនិងបើកឱកាសសហការជាមួយគំរោងវិនិយោគនានា

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ មានអតីតជានិស្សិតក្មេងវត្តមហាមន្រ្តី និងជាអ្នករត់តុនាពេលយប់ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានវិវត្តន៍ខ្លួនពីគ្រូបង្រៀន មកជាភ្នាក់ងារអចលនវត្ថុ និងក្លាយជាអ្នកអភិវឌ្ឍន៍លេចធ្លោមួយរូប។

លោកឧកញ៉ាបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីថ្ងៃទី២៣ មិថុនាកន្លងមកដោយលើកពាក្យពុំនោលខ្មែរថា “

“គេមានកុំអោយខាន គេបានកុំអោយទៅ!”។

លោកឧកញ៉ាបណ្ឌិតបានបន្តដោយលើកឡើងថា បើលោកអ្នកមានមុខរបរ ទាក់ទងការផលិត កសិកម្ម ទេសចរណ៍ សុខាភិបាល អប់រំ ឬមុខរបរស្របច្បាប់ណាមួយ ហើយត្រូវការអ្នកចូលហ៊ុន សម្រា​ប់រយះពេលយូរអង្វែង នោះខ្ញុំបាទ គីម ហ៊ាងចាប់អារម្មណ៍។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តបង្ហើបឲ្យដឹងថា  “ចុងឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំបាទគីម ហ៊ាង នឹងប្រកាសពីផែនការអាជីវកម្មសម្រាប់ឆ្នាំ២០២៦ ដល់២០៣៦ ហើយលោកអ្នកដែលមានធនធាន ហើយចង់ចូលហ៊ុន នោះសូមត្រៀមលុយអោយហើយទៅ”។

លោកឧកញ៉ាបច្ចុប្បន្នជាម្ចាស់បុរីចំនួន២ គឺបុរីKS Resident ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល និងបុរីវិមានសំណាង ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ជាតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here