ស្ពាន​តភ្ជាប់​រវាង​ខេត្ត​កំពង់ឆ្នាំង​ទី​កាន់​ខេត្តកំពង់ធំ​តម្លៃ​ ​២០០លាន​ដុល្លារ​ត្រៀម​​សាងសង់​នៅ​ឆ្នាំនេះ​

0
រូបតំណាង

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​ស្ពាន​វែង​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​តភ្ជាប់​រវាង​ខេត្ត​កំពង់ឆ្នាំង​ ​និង​ខេត្តកំពង់ធំ​ប្រវែង៣៩០០ម៉ែត្រ​ឆ្លងកាត់​ទន្លេសាប​ ​គ្រោង​នឹង​សាងសង់​នៅក្នុង​ឆ្នាំនេះ​ហើយ​។​

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ី​ម​ ​សូ​រិយា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៥​ ​មេសា​នេះ​ថា​ ​តាម​ប្រសាសន៍​របស់​លោក​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​ឲ្យដឹង​ថា​ ​ស្ពាន​នេះ​នឹង​សាងសង់​នៅក្នុង​ឆ្នាំនេះ​ ​ព្រោះ​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ ​កំពុង​ចរចា​ជាមួយ​រដ្ឋ​ភិបាល​ចិន​ដើម្បី​ទទួល​បាន​ហិរញ្ញប្បទាន​សម្បទាន​យក​មក​សាងសង់​ស្ពាន​នេះ​។​ ​លោក​បន្ត​ថា​ ​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ចង់​សាងសង់​ស្ពាន​នេះ​នៅ​ចុងឆ្នាំ​នេះ​។​

​លោក​បន្ត​ថា​ ​“​ស្ពាន​នេះ​នឹង​សាងសង់​ដោយក្រុម​ហ៊ុន​ស្ពាន​ថ្នល់​របស់​ប្រទេស​ចិន​ ​ហើយ​ក្រុមការងារ​បច្ចេកទេស​ ​កំពុងធ្វើ​ការ​​កែ​លំ​អរ​មួយចំនួន​លើ​គំរោង​ស្ពាន​វែង​ជាងគេ​នៅ​ប្រទេស​កម្ពុជា​នេះ​”​។ ​លោក​បន្ត​ថា​ ​“​យើង​មិន​អាច​បញ្ជាក់​ថា​ការសាង​សង់​នៅពេល​ណា​ជាក់លាក់​ក្នុង​ឆ្នាំនេះ​ទេ​ ​ទាល់តែ​ថ្ងៃ​បើក​ការដ្ឋាន​ទើប​យើង​ដឹង​ពិតប្រាកដ​”​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ពី​ការសាងសង់​ស្ពាន​ ​និង​ផ្លូវ​ប្រវែង ៥៧​គីឡូម៉ែត្រ​តភ្ជាប់​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​ ​ក្នុង​ឳ​កាស​សម្តេច​ ​និង​សម្តេច​ក​តិ​ត្តិ​ព្រឹ​ទ្ឋ​បណ្ឌិ​ត​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ទន្លេ​ដែ​លប្រារព​ធ្វើ​កាលពី​ល្ងាច​ថ្ងៃទី១៦​ ​មិនា​កន្លងមក​នេះ​។​ ​

​ជាមួយគ្នា​នេះ​ដែរ​ ​កាដូ​ដ៏​ធំ​ប្រចាំឆ្នាំ២០១៩នេះ​ ​ក៏​នឹង​មាន​សាងសង់​ស្ពាន​ឆ្លងកាត់​ដៃទន្លេ​ចំនួន៣​ ​រួមមាន​ ​ទី១​-​ទន្លេ​ផ្សារក្រោម​,​ ​ទី២​ ​-​ ​ទន្លេ​ជល់​មុខ​ ​និង​ ​ទី៣​ ​-​ ​ទន្លេ​កំពង់​ហាវ​ ​ពី​ខេត្ត​កំពង់​ឆ្នាំ​ ​ឆ្ពោះទៅ​ខេត្តកំពង់ធំ​ ​មាន​ប្រវែង​រហូតដល់​ទៅ៣,៩០០ម៉ែត្រ​ ​ដែល​នឹង​ក្លាយជា​ស្ពាន​វែង​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏​មាន​គម្រោង​សាងសង់​ស្ពាន​ចំនួន២បន្ថែម​ទៀត​ ​នៅក្នុង​ខេត្តកំពង់ធំ​ ​ដើម្បី​សម្រួល​កុំ​ឲ្យ​មានផល​ប៉ះពាល់​ ​ទៅដល់​ចរាចរណ៍​ផ្លូវទឹក​ ​បរិស្ថាន​ ​ក៏ដូចជា​គន្លង​ចរាចរណ៍​ត្រី​។​ ​

​លោក​ស៊ុន​ ​ចាន់​ថុល​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​បាន​ឲ្យដឹង​ថា​ ​គំរោង​សាងសង់​ស្ពាន​ ​និង​ផ្លូវ​នេះ​បាន​សិក្សា​តាំងពី​ឆ្នាំ២០១៤​ ​ប៉ុន្តែ​ក្រោយមក​បាន​ផ្អាក​មួយ​រយៈ​ ​ដោយសារ​សម្តេច​តេជោ​បាន​ឲ្យ​សិក្សា​ឡើងវិញ​ ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ ​និង​ចរាចរណ៍​ឆ្លងកាត់​របស់​ត្រី​ ​ហើយ​ជាល​ទ្ឋ​ផល​គណ​កម្មការ​អន្តរក្រសួង​ ​និង​ក្រុមហ៊ុន​សាងសង់​បាន​សិក្សា​ឡើងវិញ​ ​ជាល​ទ្ឋ​ផល​គំរោង​នេះ​មិន​មានផល​ប៉ះ​ពាល់​បរិ​ ​ស្ថាន​និង​ត្រី​នោះ​ទេ​។​លោក​បន្ត​ថា​ ​គំរោង​នេះ​ត្រូវ​បាន​បើក​វេទិកាសាធារណៈ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​ ​ជាល​ទ្ឋ​ផល​ប្រជាពលរដ្ឋ​បាន​គាំទ្រ​លើ​គំរោង​នេះ១០០ភាគរយ​។​

​លោក​បន្ត​ថា​ ​“​គំរោង​នេះ​អាច​ចំណាយ​ថវិកា​ប្រមាណ២០០លាន​ដុល្លារ​ ​ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​របស់​ចិន​”​។​

ទោះជាយ៉ាងណា​លោក​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​មិនទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​ថា​ស្ពាន​និង​ផ្លូវ​នេះ​អាច​សាងសង់​ពេលណា​នៅឡើយ​ទេ​ ​ដោយ​រង់ចាំ​កញ្ចប់​ថវិកា​ជាក់ស្តែង​សិន​ ​ប៉ុន្តែ​លោក​សង្ឃឹម១០០ភាគរយ​ថា​គំរោង​នេះ​ ​នឹង​ទទួល​បានការ​គាំទ្រ​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​នៅក្នុង​គម្រោង​នេះ​ ​ទទួល​បានការ​សាទរ​ពីសំណាក់​ប្រជាជន​ដែល​កំពង់​រស់នៅ​ទាំង២ខេត្ត​ជា​ខ្លាំង​ ​ក៏ដូចជា​សាទរ​ពីសំណាក់​ប្រជាជន​ទូទាំង​ប្រទេស​ ​ព្រោះ​នៅពេល​កើតមាន​ស្ពាន​ ​និង​ផ្លូវ​ដែល​ស្ថិត​ក្នុង​គម្រោង​សា​សង់​ខាងលើ​នេះ​ ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ ​ការ​ដឹកជញ្ជូន​ ​កាត់បន្ថយ​ពេលវេលា​ ​ក៏ដូចជា​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​ពេល​ធ្វើដំណើរ​ ​ដោយ​មិន​ចាំ​ធ្វើដំណើរ​វាង​ចូល​ទៅ​ខេត្តកណ្តាល​ ​កំពង់ចាម​ ​ទើប​ចូល​ទៅដល់​ខេត្តកំពង់ធំ​ទៀត​ឡើយ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here