ដោយ វុត្ថា
ភ្នំពេញ៖ ប្រមុខរដ្ឋឬអ្នកដឹកនាំកំពូលនៃរដ្ឋាភិបាល ចំនួន៣៧រូបនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលតុមូលនៃវេទិកាកំពូលលើកទី២ស្តីពី កិច្ចសហប្រតិបត្តិការអន្តរជាតិនៃគំនិតផ្តួចផ្តើម ”ខ្សែក្រវាត់មួយនិងផ្លូវមួយ” ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅក្រុងប៉េកាំងនៃប្រទេសចិនចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមេសាខាងមុខនេះ។

គំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយ និងផ្លូវមួយត្រូវបានដាក់ចេញដោយប្រធានាធិបតីចិន លោកហ្សី ជីនពីងកាលពីឆ្នាំ ២០១៣ ។ ក្នុងរយៈពេលជិត៦ឆ្នាំកន្លងទៅនេះ គំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយ និងផ្លូវមួយបានប្រែពីគោលបំណងទៅជាការពិតជាក់ស្តែង ដោយមានប្រទេសចំនួន១២៦បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ និងមានអង្គការអន្តរជាតិចំនួន២៩បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការនៃខ្សែក្រវាត់មួយនិ ងផ្លូវមួយជាមួយភាគីចិន មិត្តភក្តិរបស់ប្រទេសចិន បានគ្របដណ្តប់ទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប អូសេអានីនិងអាមេរិកឡាទីន។
-->
គំនិតផ្តួចផ្តើមនេះបានចាប់ផ្តើមតាំងពីជាង២១០០ឆ្នាំមុន ដែលជាគំនិតផ្តួចផ្តើមរបស់លោក Zhangqian នៃរជ្ជកាលហានប្រទេសចិន ដែលបានរ៉ាប់រងបេសកកម្មសន្តិភាព និងមេត្រីភាព ទៅទស្សនាអាស៊ីកណ្តាលពីរលើក ដែលបើកទ្វារទំនាក់ទំនងមេត្រីភាពរវាងប្រទេសចិន និងប្រទេសអាស៊ីកណ្តាលនានា ព្រមទាំងផ្លូវសូត្រមួយដែលឆ្លងកាត់ ពីទិសខាង កើតទៅខាងលិចនិងតភ្ជាប់ទ្វីបអឺរ៉ុបនិងអាស៊ី ។
នៅកាលពីខែកញ្ញា ឆ្នាំ២០១៣ កន្លងមក លោកហ្សី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងជាដំបូងនូវគំនិតនៃ”ខ្សែក្រវាត់សេដ្ឋកិច្ចតាមផ្លូវសូត្រ”នៅក្នុងប្រទេសកាហ្សាក់ស្ថាន។
លោក ហ្សី ជីនភីង បានចង្អុលបង្ហាញថា ”ដរាបណាការប្រកាន់ខ្ជាប់នូវសាមគ្គីភាពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក សមភាពនិងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក បរិប័ន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ បណ្តាប្រទេសដែលមានពូជសាសន៍ ជំនឿ និងវប្បធម៌ខុសគ្នា អាចចែករំលែកនូវសន្តិភាព និងការអភិវឌ្ឍរួមគ្នា”។លោកបន្តថា “គ្រប់ភាគីពាក់ព័ន្ធទាំងអស់ អាចប្រើរូបមន្តកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិតថ្មីដើម្បីកសាង”ខ្សែក្រវាត់សេដ្ឋកិច្ចតាមផ្លូវសូត្រ”ជាមួយគ្នា”។
នៅខែតុលា ឆ្នាំដដែលនោះ លោក ហ្សី ជីនភីង បានលើកឡើងបន្ថែមទៀតនូវគំនិតនៃផ្លូវសូត្រលើសមុទ្រសតវត្សទី២១ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។លោកបានថែ្លងថា តំបន់អាស៊ីអាគ្នេយ៍គឺជាមជ្ឈមណ្ឌលដ៏សំខាន់នៃផ្លូវសូត្រលើសមុទ្រតាំងពីសម័យបុរាណមក ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើសមុទ្រ ជាមួយបណ្តាប្រទេសអាស៊ាននានា ដើម្បីរួមគ្នាកសាងផ្លូវសូត្រលើសមុទ្រសតវត្សទី២១។
គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ ជាគំនិតស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចអន្តរជាតិ ដែលលើកឡើងដោយលោកស៊ីជីនភីង ស្នូលនៃគំនិតនេះ គឺចាត់ទុកកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធជាខ្សែសំខាន់ បង្កើនការតភ្ជាប់គ្នាក្នុងគ្រប់ផ្នែក បង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក និងវេទិកាថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។
ស្មារតីផ្លូវសូត្រ
សន្តិភាព និងកិច្ចសហប្រតិបត្តិការ ការបើកទូលាយនិងបរិយាបន្ន័ រៀនសូត្រពីគ្នា និងយកបទពិសោធន៍គ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ។
គោលការណ៍ស្តីពីពិភាក្សារួមគ្នា កិច្ចកសាងរួមគ្នានិងចែករំលែកជាមួយគ្នា ៖ការពិភាក្សាជាមួយគ្នាគឺ ប្រមូលមតិនិងប្រាជ្ញាយ៉ាងទូលំទូលាយ ទាំងអស់គ្នាពិគ្រោះពិភាក្សាសម្រាប់ធ្វើការ កិច្ចកសាងរួមគ្នាគឺធ្វើការខិតខំប្រឹងប្រែងទាំងអស់និងអស់សមត្ថភាពរបស់ខ្លួន ការចែករំលែកជាមួយគ្នា គឺធ្វើឲ្យសមិទ្ធិផលនៃកិច្ចអភិវឌ្ឍន៍ មានភាពអំណោយផលដល់ប្រជាជន ឲ្យបានកាន់តែច្រើននិងកាន់តែសមធម៌។
លោកហ្សី ជីនភីង ប្រធានរដ្ឋចិនធ្លាប់មានប្រសាសន៍ជាច្រើនលើកថា គំនិតផ្តួចផ្តើមស្តីពី ”ខ្សែក្រវាត់មួយនិងផ្លូវមួយ” មិនមែនកសាងដោយប្រទេសណាមួយទេ គឺស្វាគមន៍ប្រទេសនានារួមគ្នាចូលរួមការកសាង ។ មិនមែនស្វែងរកក្របខ័ណ្ឌអំណាចទេ គឺដើម្បីគាំទ្រប្រទេសនានា ឲ្យទទួលបានការអភិវឌ្ឍរួម។ គំនិតផ្តួចផ្តើមស្តីពី”ខ្សែក្រវាត់មួយនិងផ្លូវមួយ” ជាគម្រោងរបស់ចិន ដើម្បីសម្រេចបាននូវការអភិឌ្ឍគ្នា និងភាពរុងរឿងលើពិភពលោក ដែលជាគោលបំណងរួមរបស់ប្រជាជននៃបណ្តាប្រទេសនានា។
ក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះ ពីការកសាងការដ្ឋានសូនឧស្សាហកម្ម Great Stone ដល់ការចាប់ផ្តើមធ្វើអជីវកម្មជាផ្លូវការនៃកំពង់ផែ Gwadar ពីកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងការតភ្ជាប់គ្នាដោយឆ្លងដែន ដល់ការកសាងតំបន់ពាណិជ្ជកម្មសេរី ។ ការកសាងគំនិតផ្តួចផ្តើមស្តីពី”ខ្សែក្រវាត់មួយនិងផ្លូវមួយ” មិនត្រឹមតែជំរុញការតភ្ជាប់គ្នារវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសនានា និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសនានាប៉ុណ្ណោះទេ ថែមទាំងបានធ្វើឲ្យជីវភាពរស់នៅរបស់យើងមានការផ្លាស់ប្តូរជាសន្សឹមៗ៕