ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកពៅ ម៉ាលី រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន Very Words ដោយផ្តោតលើការប្រើប្រាស់ និងគ្រប់គ្រងយានយន្តអគ្គិសនីនៅកម្ពុជា។
កិច្ចប្រជុំនេះ រៀបចំឡើងដោយផ្តោតលើចំណុច សំខាន់ៗចំនួន២ រួមមាន ទី១ សិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ ពីគម្រោងរបស់ក្រុមហ៊ុន ក្នុងការវិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ជាពិសេសម៉ូតូអគ្គិសនី និងការស្នើសុំរៀបចំស្ថានីយសាក និងផ្លាស់ប្តូរអាគុយម៉ូតូនៅទីស្តីការក្រសួង និងទី២ កិច្ចសហប្រតិបត្តិការជាមួយក្រសួង ក្នុងការបង្កើតប្រព័ន្ធស្តង់ដារគ្រប់គ្រងអាគុយ (battery Lifecycle management system) នៅក្នុងប្រទេសកម្ពុជា ក្រោមជំនួយគាំទ្ររបស់ វិទ្យាស្ថានជាតិបៃតង និងបច្ចេកវិទ្យាកូរ៉េ (National Institute Of Green Technology Republic of Korea)៕