ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ចិន ​គ្រោង​ចូល​មក​វិនិយោគ​​នៅ​កម្ពុជា​

0

ដោយ​ ​នៅ​ ​វឌ្ឍនា​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ផ្លូវដែក​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ពី​បំណង​ចូល​មក​វិនិយោគ​ ​និង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​កម្ពុជា​ ​ដើម្បី​ជំ​រុ​ញកំនើន​សេដ្ឋ​កិ​ច្ច​របស់​ប្រ​ទទេ​សក​ម្ពុ​ជា​។​

​ក្នុង​ជំនួប​ជាមួយ​សម្តេច​អគ្គ​មហា​សេន​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​លោ​ក​ឆិន​ ​ហ្វិ​ន​ជាន​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន​ ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ចុង​សប្តាហ៍​មុន​ ​ភាគី​ទាំងពីរ​ ​បាន​ពិភាក្សា​ដោយ​យកចិត្ត​ទុកដាក់​ ​ទៅលើ​ការ​អភិវឌ្ឍ​ផ្លូវដែក​ដែល​ប្រទេស​កម្ពុជា​នឹង​ខាង​ភាគី​ចិន​បាន​សហការ​គ្នា​ ​ដោយមាន​បំណង​ចង់​ឲ្យ​ផ្លូវដែក​នៅក្នុង​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ទៅមុខ​ជាលំដាប់​។​

​នៅក្នុង​ជំនួប​នេះ​ ​ក៏បាន​ពិភាក្សា​យកចិត្ត​ទុកដាក់​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​មាន​ក្រុមហ៊ុន​ផ្លូវដែក​របស់​ចិន​មួយ​ច្បាស់លាស់​ ​ដើម្បី​ទៅ​ចាប់ដៃ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្លូវដែក​របស់​ប្រទេស​កម្ពុជា​ ​គឺ​ក្រុមហ៊ុន​ ​Royal​ ​Railway​ ​របស់​អ្នកឧកញ៉ា​គិ​ត​ម៉េ​ង​។​

​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​ណែនាំ​ឲ្យ​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹក​ជញ្ជូន​ ​ធ្វើការ​ដឹកនាំ​ក្នុង​ការចរចា​ជាមួយ​ភាគី​ចិន​ ​ដើម្បី​នាំ​យក​នូវ​ក្រុមហ៊ុន​អភិវឌ្ឍ​ន៏​ផ្លូវដែក​របស់​ចិន​ ​ទៅ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ ​Royal​ ​Railway​ ​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បីអោយ​ការ​ដឹកជញ្ជូន​ផ្លូវដែក​កាន់តែ​មានប្រសិទ្ធភាព​។​

​លោ​ក​ឆិន​ ​ហ្វិ​ន​ជាន​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន​ ​បាន​ជំរាប​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ថា​ ​ក្រុមហ៊ុន​របស់​លោក​ ​ជា​ក្រុមហ៊ុន​ធំ​ដែល​បាន​សាងសង់​ផ្លូវដែក​បាន​២ម៉ឺន​១ពាន់​​គីឡូម៉ែត្រ​ហើយ​ ​ហើយក៏​បាន​សាងសង់​នៅក្នុង​ប្រទេស​ចិន​ផង​ ​និង​ក្រៅប្រទេស​ផង​។​ ​

​លោក​បន្ថែម​ថា​ ​ការ​រកស៊ី​ផ្លូវដែក​នេះ​មិន​ចំណេញ​នោះ​ទេ​ ​ក៏ប៉ុន្តែ​អ្វី​ដែល​គាត់​មានបំណង​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា​ ​គឺ​មាន​គោលបំណង​ជួយ​ជាតិ​កម្ពុជា​ ​និង​ជា​ការ​សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ជា​ការ​ឆ្លើយតប​ ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឲ្យ​ភាគី​កម្ពុជា​ ​និង​ចិន​ធ្វើការងារ​នេះ​ឲ្យបាន​ឆាប់រហ័ស​ ​ខិតខំ​បង្កើន​ល្បឿន​នៃ​ការ​ដំណើរការ​រថភ្លើង​។​

​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន​ឆិន​ ​ហ្វិ​ន​ជា​នក៏​បាន​គូសបញ្ជាក់​ជម្រាប​ជូន​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​ថា​ ​គាត់​នឹង​ធ្វើ​យ៉ាងណា​ឲ្យ​ការងារ​នេះ​បាន​ជោគជ័យ​នា​ពេល​ខាងមុខ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here