ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនធំៗរបស់ប្រទេសសឹង្ហបុរីបាន និងកំពុងវិនិយោគលើវិស័យអលចនទ្រព្យ និងវិស័យផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា ដែលរួមមានឡូជីស្ទីក ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ និង ឃ្លាំងស្តុកទំនិញជាដើម។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន ANAROCK ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនលំដាប់កំពូលៗឯកជនរបស់ប្រទេសសឹង្ហបុរីទាំងនោះរួមមាន ក្រុមហ៊ុន GIC ក្រុមហ៊ុន Ascendas-Singbride និងក្រុមហ៊ុន Xander បានបោះទុនរាប់ពាន់លានដុល្លារអាមេរិកទៅក្នុងវិស័យចលនទ្រព្យរបស់ឥណ្ឌា ជាពិសេសវិនិយោគនៅក្នុងទីក្រុងឥណ្ឌាភាគខាងត្បូង (South India cities)។
របាយការណ៍ដដែលបន្តថា ប្រហែល១ភាគ៣ នៃថវិកាវិនិយោគនៃវិស័យឯកជនរបស់ប្រទេសសឹង្ហបុរីសរុបចំនួន១៤,០១ ពាន់លានដុល្លារអាមេរិក ត្រូវបានវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសឥណ្ឌាចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០១៨ ដែលធ្វើឲ្យចំនួននេះ ខ្ពស់ជាងក្រុមហ៊ុនក្នុងស្រុក និងបរទេស។
-->
លោក Shobhit Agarwal ប្រធានគ្រប់គ្រង និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ANAROCK បានឲ្យដឹងថា ជាមួយនឹងការផ្តល់មូនិធិពីធនាគារ និងក្រុមហ៊ុនហិរញ្ញវត្ថុ មិនមែនធនាគារ គឺមានការឡើងជាលំដាប់ ហើយអ្នកអភិវឌ្ឍន៍អលចនទ្រព្យឥណ្ឌា កំពុងតែបង្ខំខ្លួនស្វះស្វែងរកកម្ចីពីក្រុមហ៊ុនឯកជនផ្សេងៗ មានក្រុមហ៊ុនសឹង្ហបុរី ដោយក្នុងនោះក្រុមហ៊ុនសឹង្ហបុរីឈរនៅលំដាប់កំពូលនៃតារាង ដោយបន្ទាប់មានសហរដ្ឋអាមេរិក និងកាណាដាជាដើម។
លោកបន្តថា “វិនិយោគិននិងអ្នកអភិវឌ្ឍន៍ របស់ប្រទេសសិង្ហបុរីបានទទួលជោគជ័យ ក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសឥណ្ឌា អស់រយៈពេលជាង៤ឆ្នាំមកហើយ ដោយមានទស្សនវិស័យយូរអង្វែងនិងយូរអង្វែង”។
វិនិយោគិននិងអ្នកអភិវឌ្ឍន៍របស់ប្រទេសសិង្ហបុរី បានប្រមូលលុយចំនួន ១,១៥ ពាន់លានដុល្លារចូលទៅក្នុងអចលនទ្រព្យ របស់ឥណ្ឌានៅឆ្នាំ២០១៥ និង ២០១៦ និងជិត៣,៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៧និង ២០១៨។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពួកគេក៏បានចាប់ផ្តើមសម្លឹង មើលការិវនិយោគថ្មីៗបន្ថែមទៀតលើវិស័យអាទិភាពដូចជាភ័ស្តុភារ និងឃ្លាំងស្តុកទំនិញបន្ថែមទៀតផងដែរ។

ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន GIC បានវិនិយោគជិត២,៥ ពាន់លានដុល្លារ ជាពិសេសនៅតាមទីក្រុងនានាដូចជាទីក្រុង Mumbai ទីក្រុង Chennai ទីក្រុង Bangalore ទីក្រុង Hyderabad និង ទីក្រុង NCR។
សម្រាប់ក្រុមហ៊ុន Ascendas វិញ បាននឹងកំពុងវិនិយោគនៅក្នុងតំបន់មួយចំនួនដូចជា តំបន់ Hyderabad តំបន់ Chennai និងតំបន់ Mumbai៕