រដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូងប្រកាសចាត់វិធានការថ្មីបន្ថែមទៀតដើម្បីរក្សាស្ថិរភាពនៃតម្លៃលំនៅដ្ឋាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសកូរ៉េខាងត្បូងបានដាក់ចេញនូវចំណាត់ការថ្មីដើម្បីទប់ស្កាត់តម្លៃអចលនទ្រព្យ ខណៈវិធានការកន្លងមកមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ និងជំរុញឱ្យធនាគារកណ្តាលកូរ៉េមានក្តីបារម្ភជុំវិញការកើនឡើងនៃបំណុល ដោយសារការសម្រុកខ្ចីប្រាក់ទិញផ្ទះ។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្តេជ្ញាជំរុញការផ្គត់ផ្គង់ផ្ទះថ្មីនៅក្នុងទីក្រុងសេអ៊ូល និងខេត្តជាប់រដ្ឋធានីរបស់ខ្លួន។ ទំហំនៃការផ្តល់ប្រាក់​កម្ចី​ធៀប​នឹង​តម្លៃ​​ផ្ទះក្នុង​តំបន់​មួយ​ចំនួននឹង​ត្រូវ​កាត់បន្ថយពី៥០ភាគរយមកនៅត្រឹម៤០ភាគរយ​​។

វិធានការ​ដែលបានដាក់ចេញពីមុន រួមមាន​ការកំណត់ទំហំប្រាក់កម្ចីអតិបរមាសម្រាប់ការទិញផ្ទះក្នុងតំបន់រដ្ឋធានីសេអ៊ូល និង​ការ​រឹត​បន្តឹង​លើ​ជន​បរទេស ដោយតម្រូវឱ្យពួកគេស្នើសុំការអនុម័តពីអាជ្ញាធរមូលដ្ឋាន មុនពេលទិញផ្ទះ។

យ៉ាងណាមិញ វិធានការថ្មីចុងក្រោយផ្តោតលើការបង្កើនការផ្គត់ផ្គង់ផ្ទះថ្មី។ នៅឆ្នាំ២០៣០ កូរ៉េខាងត្បូងនឹងចាប់ផ្តើមសាងសង់ផ្ទះថ្មីសរុបចំនួន១,៣៥លានយូនីត កើនឡើងជិត២ដងបើធៀបនឹងការផ្គត់ផ្គង់ផ្ទះថ្មីកាលពី៣ឆ្នាំមុន។

ជាមួយគ្នានេះ រដ្ឋាភិបាលកូរ៉េក៏គ្រោងបន្ធូរបន្ថយបទប្បញ្ញត្តិផងដែរ ដើម្បីពន្លឿនកាជួសជុលឡើងវិញនូវផ្ទះចាស់ៗ ហើយអង្គភាពរដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យ និងស៊ើបអង្កេតឧក្រិដ្ឋកម្មទាក់ទងនឹងអចលនទ្រព្យ៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here