ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសកូរ៉េខាងត្បូងបានដាក់ចេញនូវចំណាត់ការថ្មីដើម្បីទប់ស្កាត់តម្លៃអចលនទ្រព្យ ខណៈវិធានការកន្លងមកមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ និងជំរុញឱ្យធនាគារកណ្តាលកូរ៉េមានក្តីបារម្ភជុំវិញការកើនឡើងនៃបំណុល ដោយសារការសម្រុកខ្ចីប្រាក់ទិញផ្ទះ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្តេជ្ញាជំរុញការផ្គត់ផ្គង់ផ្ទះថ្មីនៅក្នុងទីក្រុងសេអ៊ូល និងខេត្តជាប់រដ្ឋធានីរបស់ខ្លួន។ ទំហំនៃការផ្តល់ប្រាក់កម្ចីធៀបនឹងតម្លៃផ្ទះក្នុងតំបន់មួយចំនួននឹងត្រូវកាត់បន្ថយពី៥០ភាគរយមកនៅត្រឹម៤០ភាគរយ។
វិធានការដែលបានដាក់ចេញពីមុន រួមមានការកំណត់ទំហំប្រាក់កម្ចីអតិបរមាសម្រាប់ការទិញផ្ទះក្នុងតំបន់រដ្ឋធានីសេអ៊ូល និងការរឹតបន្តឹងលើជនបរទេស ដោយតម្រូវឱ្យពួកគេស្នើសុំការអនុម័តពីអាជ្ញាធរមូលដ្ឋាន មុនពេលទិញផ្ទះ។








