ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន Mitsui Fudosan របស់ប្រទេសជប៉ុនបានសម្រេចបោះទុន ១៦៦លានដុល្លារអាមេរិក អភិវឌ្ឍន៍ភស្តុភារក្នុងប្រទេសថៃចំនួន២ នៅក្នុងប្រទេសថៃ ដែលជាកិច្ចព្រមព្រៀងវិនិយោគលើកដំបូងរបស់ខ្លួននៅក្រៅប្រទេស។
យោងតាមការចុះផ្សាយសារព័ត៌មាន Asia Pacific Real Estate Association ប្រចាំនៅសឹង្ហបុរីបានចុះផ្សាយកាលពីពេលថ្មីៗបានឲ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យរបស់ជប៉ុនមួយនេះ បានចុះហត្ថលេខាសហការជាមួយក្រុមហ៊ុនអចលនទ្រព្យ Frasers Property (Thailand) នឹងសាងសង់ឃ្លាំងស្តុកទំនិញដែលមានឈ្មោះថា Bangpakong Logistics Parks ស្ថិតនៅជាយក្រុងបាងកកភាគខាងកើត។
សារព័ត៌មាននេះបន្តថា តំបន់នេះមានភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញមកកាន់ទីក្រុងបាងកក និងនៅជិតអាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi និងកំពង់ផែទឹកសមុទ្រទឹកជ្រៅ Laem Chabang ដធំរបស់ប្រទេសថៃ។






