មន្រ្តីជាន់ខ្ពស់កម្ពុជាពិភាក្សាលើគំរោងវិនិយោគជាមួយគណកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន

0

ដោយៈ គង់ សូរិយា

    ប្រទេសចិនៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិភាក្សាការងារជាមួយគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC)។

កិច្ចពិភាក្សានេះផ្តោតលើវឌ្ឍនភាព នៃគម្រោងវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យា កសិកម្ម វប្បធម៌ និងសុខាភិបាល។

លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអមដំណើរ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចូវ ហៃពីង (Zhou Haibing) អនុប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (National Development Reform Commission of China – NDRC)។

ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោងវិនិយោគនៅកម្ពុជា លើវិស័យមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យា កសិកម្ម វប្បធម៌ និងសុខាភិបាលជាដើម ក្រោមក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នា នាពេលកន្លងមករវាងកម្ពុជា-ចិន ជំរុញទំនា​ក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែង ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងផលប្រយោជន៍ទៅវិញទៅមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here