ដោយៈ គង់ សូរិយា
    ប្រទេសចិនៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិភាក្សាការងារជាមួយគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC)។
កិច្ចពិភាក្សានេះផ្តោតលើវឌ្ឍនភាព នៃគម្រោងវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យា កសិកម្ម វប្បធម៌ និងសុខាភិបាល។
 
-->
 
 
លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអមដំណើរ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចូវ ហៃពីង (Zhou Haibing) អនុប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (National Development Reform Commission of China – NDRC)។

ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោងវិនិយោគនៅកម្ពុជា លើវិស័យមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យា កសិកម្ម វប្បធម៌ និងសុខាភិបាលជាដើម ក្រោមក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នា នាពេលកន្លងមករវាងកម្ពុជា-ចិន ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែង ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងផលប្រយោជន៍ទៅវិញទៅមក៕

 
 