ប្រែសម្រួលដោយ៖ Property Area
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា បណ្តាប្រទេសអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង កំពុងទប់ទល់នឹងវិបត្តិនៃលំហូរសាច់ប្រាក់ងាយស្រួលទូទាត់ (Liquidity) ជាសកល ដោយមានកិច្ចប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងរូបិយប័ណ្ណ និងទីផ្សារមូលបត្របំណុលក្នុងស្រុក។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយ ដោយធនាគារអភិវឌ្ឍន៍អាស៊ី កាលពីម្សិលមិញបានឱ្យដឹងថា តំបន់នេះមានមូលបត្របំណុល ក្នុងស្រុកប្រហែល១២.៧ ពាន់ពាន់លានដុល្លារ ជិតស្មើនឹងចំនួនមូលបត្របំណុល ដែលមានតម្លៃគិតជាប្រាក់អឺរ៉ូនៅសហភាពអឺរ៉ុប។
បណ្តាប្រទេសក្នុងតំបន់អាស៊ានបូក៣ បានធ្វើការរួមគ្នាដើម្បីអភិវឌ្ឍទីផ្សារមូលបត្របំណុលរបស់ខ្លួនបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ី 1997 1998 ដែលបានបង្ហាញពីភាពងាយរងគ្រោះខាងរចនាសម្ព័ន្ធនៅក្នុងសេដ្ឋកិច្ច។






