ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ តម្លៃដីជាមធ្យមនៅក្នុងប្រទេសជប៉ុន បានកើនឡើង១,៥ភាគរយបើធៀបនឹងឆ្នាំមុន។ តួលេខនេះជាកំណើនខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៩២។
យោងតាមកាសែត Nikkei Asia បានចុះផ្សាយថា កំណើននៃតម្លៃដីធ្លីនៅប្រទេសមហាអំណាចអាសុីមួយនេះត្រូវបានជំរុញដោយតម្រូវការនៃការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន និងលំហូរភ្ញៀវទេសចរណ៍អន្តរជាតិ។
តម្លៃដីនៅប្រទេសជប៉ុនបានកើនឡើងក្នុងរយៈពេល៤ឆ្នាំជាប់គ្នា ស្របពេលលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)ចូលប្រទេសជប៉ុនកើនឡើង គួបផ្សំនឹងការដាំក្បាលចុះនៃតម្លៃប្រាក់យ៉េន។








