តើប្រទេសណាខ្លះដែលឧស្សាហកម្មអចលនទ្រព្យរីកចម្រើនលឿនបំផុតនៅឆ្នាំនេះ?

0

ដោយៈ វិស័យ

    អន្តរជាតិៈ ខណៈសេដ្ឋកិច្ចសកល មានភាពមិនច្បាស់លាស់ ប្រទេសជាច្រើនបានរងផលប៉ះពាល់សេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យដូចជានៅប្រទេសចិន និងបណ្តាប្រទេសភាពច្រើននៅតំបន់អាស៊ី។

ប៉ុន្តែមេឃមិនមែនងងឹត ធ្លាក់ភ្លៀង និងខ្យល់ព្យុះគ្រប់កន្លែងឬនៅគ្រប់បណ្តាប្រទេសទាំងអស់ នៅលើពិភពលោកនោះទេ ដោយមានប្រទេសខ្លះមានការរីកចម្រើនខ្លាំងនៅលើវិស័យនេះ។

Propertyarea.asia សូមលើកយកប្រទេសចំនួន៥ ដែលឧស្សា​ហកម្មអចលនទ្រព្យ មានការរីកចម្រើនបំផុតនៅឆ្នាំនេះ។

ប្រទេសទួរគី

ប្រទេសទួរគីកំពុងមើលឃើញ កំណើនតម្លៃលំនៅដ្ឋានខ្ពស់ខ្លាំង ដែលមានចន្លោះរហូតដល់៣០ទៅ៤០ភាគរយ ដោយសារអតិផរណា តម្រូវការខ្លាំង និងអ្នកវិនិយោគប្រើប្រាស់អចលនទ្រព្យ ជាការការពារអតិផរណា។

២.វៀតណាម

ប្រទេសដែលមានសេដ្ឋកិច្ចកើនលឿនបំផុត និងរក្សាបាននូវកំណើនរយៈពេលវែងជាងគេនេះ គឺសម្រេចបានកំណើនសេដ្ឋកិច្ចដល់៦,៥ភាគរយនៅឆ្នាំនេះ។ កំនើននេះ ដោយសារការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស ការរីកដុះដាលនគរូបនីយកម្ម។ អចលនទ្រព្យលំនៅដ្ឋាន ក្នុងទីក្រុងដូចជាហាណូយបានកើនឡើង។

៣ ប្រទេសអារ៉ាប់រួម(ទីក្រុងឌូបៃ)

ប្រទេសនេះ ពិសេសទីក្រុងឌូបៃ មានការកើនឡើងតម្លៃយ៉ាងឆាប់រហ័ស តម្រូវការ និងប្រតិបត្តិការខ្ពស់ គោលការណ៍ទាក់ទាញ (ទិដ្ឋាការមាស អត្ថប្រយោជន៍ពន្ធ) ការទាក់ទាញខ្លាំងនៅក្នុងផ្នែកប្រណីត និងផ្នែកសំខាន់ៗ។

ព័រទុយហ្គាល់

ប្រទេសនេះ បានទាក់ទាញតម្រូវការកើនឡើងអចលនទ្រព្យ ពីអ្នកទិញបរទេស និងការផ្គត់ផ្គង់លំនៅដ្ឋានមានកម្រិត នៅក្នុងទីក្រុងសំខាន់ៗ និងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃអចលនទ្រព្យ។

ប្រទេសឥណ្ឌា

យក្សដែលទើបងើបពីដេកនេះ មានសេដ្ឋកិច្ចរីកចម្រើនលឿនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលប្រទេសនេះត្រូវបានរំពឹងថា នឹងក្លាយជាយក្សសេដ្ឋកិច្ចលំដាប់top5 នៅពេលឆាប់ៗខាងមុខនេះ។

ការរីកចម្រើនអចលនទ្រព្យរបស់ប្រទេស មានប្រជាជនច្រើនជាងគេលើពិភពលោកនេះ កឺដោយសារតម្រូវការក្នុងស្រុកដ៏ធំ នគរូបនីយកម្មយ៉ាងឆាប់រហ័ស កំណើនហេដ្ឋារចនាសម្ព័ន្ធ (ពាណិជ្ជកម្ម និងលំនៅដ្ឋាន) លំហូរវិនិយោគកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here