ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលកំពុងគិតពីការការតភ្ជាប់សេដ្ឋកិច្ច នៅតាមច្រករបៀងនានា តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តនានាមានសក្តានុពលរួម ដូចជាតំបន់ឆ្នេរ ដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ច គឺត្រូវធ្វើផ្លូវ ដោយតភ្ជាប់ពីតំបន់ចាំយាម មកកាន់តំបន់ព្រែកចាក។
លោកបញ្ជាក់ថា “យើងមានផ្លូវជាតិលេខ៤៨ហើត តែឆ្ងាយ ហេតុនេះយើងត្រូវធ្វើផ្លូវមួយទៀត ដោយបច្ចុប្បន្នយើងបានឈូសផ្លូវដល់ខេត្តកោះកុងហើយ និងសូមខាងកោះកុងមួយទៀត ហើយចេញពីខេត្តកោះកុងឡើងទៅកាន់កោះកុងក្រៅ និងទៅក្រុងខេមរភូមិន្ទ”។
លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់បានបន្តថា “យើងក៏បានអនុញ្ញាត្តឲ្យខេត្តកោះកុង ចេញប័ណ្ណប្រើប្រាស់ដីច្បាស់លាស់ ដើម្បីទាក់ទាញមនុស្សវិនិយោគទៅកាន់ខេត្តកោះកុង”៕








