តម្លៃអាផាតមុិននៅរដ្ឋធានីសេអ៊ូលបន្តកើនឡើង ខណៈធនាគារកណ្តាលកូរ៉េខាងត្បូងព្រមានពីហានិភ័យផ្នែកហិរញ្ញវត្ថុ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអាផាតមុិននៅរដ្ឋធានីសេអ៊ូលនៅតែបន្តកើនឡើង ទោះបីជារដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញវិធានការនានាដើម្បីទប់ទល់នឹងការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃលំនៅដ្ឋានក្នុងទីក្រុងធំៗយ៉ាងណាក្តី។

យោងតាមទិន្នន័យពីក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េបានឱ្យដឹងថា តម្លៃអាផាតមុិននៅទីក្រុងសេអ៊ូលបានកើនឡើង០,១៩ភាគរយកាលពីសប្តាហ៍មុន។ កំណើននេះសរបញ្ជាក់ពីភាពធន់នៃតម្រូវការលំនៅដ្ឋានក្នុងរដ្ឋធានីសេអ៊ូល។

រដ្ឋបាលរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានដាក់ចេញវិធានការរឹតបន្តឹងថ្មីលើទីផ្សារអចលនទ្រព្យ ដូចជា ការដាក់កំហិតលើការផ្តល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះនៅក្នុងតំបន់រដ្ឋធានី និងការរឹតបន្តឹងការទិញផ្ទះដោយជនបរទេស។

សហរដ្ឋអាមេរិក​បានដាក់​ពន្ធគយចំនួន១៥ភាគរយ​លើ​ការ​នាំ​ចូល​ទំនិញពី​ប្រទេសកូរ៉េ​ខាង​ត្បូង។ រដ្ឋាភិបាលកូរ៉េបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងនឹងធ្លាក់ចុះនៅឆ្នាំនេះមកនៅត្រឹមកម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០២០។

ធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូង (BOK) បានព្រមានថា ការដំឡើងពន្ធគយរបស់រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងអតុល្យភាពនៃទីផ្សារលំនៅដ្ឋាន អាចបំផ្លាញស្ថិរភាពហិរញ្ញវត្ថុ៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here