ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអាផាតមុិននៅរដ្ឋធានីសេអ៊ូលនៅតែបន្តកើនឡើង ទោះបីជារដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញវិធានការនានាដើម្បីទប់ទល់នឹងការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃលំនៅដ្ឋានក្នុងទីក្រុងធំៗយ៉ាងណាក្តី។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េបានឱ្យដឹងថា តម្លៃអាផាតមុិននៅទីក្រុងសេអ៊ូលបានកើនឡើង០,១៩ភាគរយកាលពីសប្តាហ៍មុន។ កំណើននេះសរបញ្ជាក់ពីភាពធន់នៃតម្រូវការលំនៅដ្ឋានក្នុងរដ្ឋធានីសេអ៊ូល។
រដ្ឋបាលរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានដាក់ចេញវិធានការរឹតបន្តឹងថ្មីលើទីផ្សារអចលនទ្រព្យ ដូចជា ការដាក់កំហិតលើការផ្តល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះនៅក្នុងតំបន់រដ្ឋធានី និងការរឹតបន្តឹងការទិញផ្ទះដោយជនបរទេស។








