តម្លៃរចនាបថជាចំណុចស្នូល និងលេចធ្លោនៃគុណតម្លៃបុរី “វិមានសំណាង”

0
តម្លៃរចនាបថជាចំណុចស្នូល និងលេចធ្លោនៃគុណតម្លៃបុរី “វិមានសំណាង”
តម្លៃរចនាបថជាចំណុចស្នូល និងលេចធ្លោនៃគុណតម្លៃបុរី “វិមានសំណាង”

ដោយៈ សូរិយា

    ភ្នំពេញៈ ស្របពេលទីផ្សារហាក់ស្ងប់ស្ងាត់បន្តិច ប៉ុន្តែបុរីវិមានសំណាងនៅតែបន្តសាងសង់ និងលក់បានជាហូរហែរ ស្របតាមចក្ខុវិស័យរបស់អ្នកអភិវឌ្ឈន៍។

នាយិកាបុរីវិមានសំណាង លោកជំទាវគង់ សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ទីផ្សារបុរីរបស់យើងនៅតែបន្តលក់បានបណ្តើរៗ ស្របពេលការគាំទ្រពីអតិថិជន មានការកើនឡើង នៅក្នុងទីផ្សារ ព្រោះបុរីរបស់យើងបានសាងសង់ឡើង ផ្តោតលើចំណុ​ ចពិសេសជាច្រើនសម្រាប់អតិថិជន។

លោកជំទាវបន្តថា “យើងអភិវឌ្ឈន៍បុរីនេះឡើង ជាមួយគុណតម្លៃ ដោយផ្តោតលើតម្លៃទាប ជាមួយលក្ខខ័ណ្ឌសំណង់ប្រកបដោយគុណភាព និងរចនាបទមានភាពទាក់ទាញ”។ លោកជំទាវបន្តថា “ការអភិ​វឌ្ឍរបស់យើងផ្តោតលើតម្លៃ ដែលអតិថិជនទទួលបានផលចំណេញនៅពេលពួកគេទិញបុរីនេះ ពួកគេចំណេញទាំងតម្លៃ ទាំងគុណភាព និងបរិស្ថាននៃការរស់នៅប្រកបដោយផាសុខភាព”។

បុរីវិមានសំណាង មានព្រែកធម្មជាតិហូរកាត់ប្រវែង១គីឡូម៉ែត្រ ដែលនៅជុំវិញមាត់ព្រែកនេះ នឹងមានការរៀបចំសួនច្បារ ផ្លូវដើរហាត់ប្រាណ មានហាងកាហ្វេ ភោជនីយដ្ឋាន និងកន្លែងកំសាន្តសម្រាប់អ្នករស់នៅក្នុងបុរីនេះផងដែរ។

លោកជំទាវគង់ សំណាងបានបន្តថា ការអភិវឌ្ឍរបស់យើងមិនផ្តោតតែលើផលចំណេញតែមួយមុខនោះទេ ប៉ុន្តែយើងសាងសង់លំនៅដ្ឋានដែលមានភាពត្រជាក់ត្រជុំ ដោយយើងប្រើប្រាស់ឥដ្ឋ២០ មានការចាក់បេតុង នៅជាន់ដំបូលមិនឲ្យជ្រាបទឹក ពិសេសរចនាបទរបស់យើងមានលក្ខណៈពិសេស ដែលចំណាយលើការសាងសង់លើស៣០ភាគរយ នៃម៉ូតវីឡាធម្មតារបស់បុរីនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here