ការស្ទង់មតិខ្នាតតូច!ប្រជាពលរដ្ឋភាគច្រើនមិនជឿលើទីផ្សារអចលនទ្រព្យនឹងងើបឡើងវិញលឿន

0
ប្រជាពលរដ្ឋភាគច្រើនមិនជឿលើទីផ្សារអចលនទ្រព្យនឹងងើបឡើងវិញលឿន

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ការស្ទង់មតិតូចមួយរបស់គេហទំព័រ Propertyarea.asiaបានរកឃើញថា ប្រជាពលរដ្ឋភាគច្រើនមិនជឿថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញបានឆាប់រហ័សនោះទេ។

Properertyarea.asia ដែលជាគេហទំព័រអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា បានលើកជាសំណួរកាលពីថ្ងៃទី៣០កញ្ញាថា “តើបងប្អូនគិតថា វិស័យអចលនទ្រព្យនឹងងើបឡើងវិញឆាប់ៗឬទេ? គួរវិនិយោគយកផលចំណេញទៀតឬទេ ហេតុអ្វី?”

លោកហេង ងួន ជាអ្នកឆ្លើយសំណួរម្នាក់ ក្នុងចំណោម៣៩នាក់ បាមនលើកឡើងថា ទីផ្សារនឹងមិនងើបឡើងវិញ ឆាប់រហ័សនោះទេ ដោយអ្នកខ្លះបានឆ្លើយថា “៥ទៅ១០ឆ្នាំទៀតទើបងើបឡើងវិញ” សព្វថ្ងៃនេះនៅលើពិភពលោកនេះ មានបញ្ហាច្រើនណាស់ ចន្លោះពីពេលនេះទៅដល់ឆ្នាំ២០៣០ មានសង្រ្គាមធំផ្ទុះឡើងនៅអាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបបាទ។

Propertyarea.asiaបានរកឃើញថា ប្រជាពលរដ្ឋភាគច្រើនមិនជឿថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញបានឆាប់រហ័សនោះទេ។

ចំណែកលោកទួន កែវបានសរសេរផងដែរថា បើលុយក្នុងស្រុកវាមិនងាយទេ អាច៥ទៅ៧ឆ្នាំអីទៀត តែបើបរទេសចូលមកវិនិយោគច្រើន អាចមានសង្ឃឹមខ្លះ ដូចជាដីសង់ឃ្លាំង រោងចក្រអី។ យ៉ាងណាក៏មិនដូចឆ្នាំ២០១៧ ២០១៨ដែរ។

រីឯលោកម៉េង ប៊ុនថេងបានសរសេរបញ្ចេញយោបល់ផងដែរថា ៥ឆ្នាំទៀតមិនដឹងយ៉ាងណាផង សង្រាមជុំវិញពិភពលោក បានធ្វើអោយសេដ្ថកិច្ចធ្លាក់ចុះទូទាំងសកលលោក។ អចលនទ្រព្យមិនសូវមានតម្លៃទេ ពេលបច្ចុប្បន្តគេទុកលុយនិងមាសវិញប្រសើរជាង យកលុយមកវិនិយោគ។ ៩០%នៃអ្នកវិយោគមានការធ្លាក់ចុះច្រើនណាស់ ទុកលុយទុកមាសសិនទៅ ចាំមើលស្ថានការអំណោយផលចាំវាយ។

Propertyarea.asiaបានរកឃើញថា ប្រជាពលរដ្ឋភាគច្រើនមិនជឿថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញបានឆាប់រហ័សនោះទេ។
Propertyarea.asiaបានរកឃើញថា ប្រជាពលរដ្ឋភាគច្រើនមិនជឿថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញបានឆាប់រហ័សនោះទេ។

ជាមួយគ្នានេះ លោកឈុន វ៉ាន់យុត្តិបានបន្ទថា មិនងាយងើបឆាប់ទេ ព្រោះសង្គ្រាមអ៊ុយក្រែនគ្មានសញ្ញាចប់ សង្រ្គាមខ្មែរសៀមគ្មានសញ្ញាចប់ ដូច្នេះមានតែកាប់បំពង់រង់ចាំទឹកភ្លៀងហើយជាដើម៕

Propertyarea.asiaបានរកឃើញថា ប្រជាពលរដ្ឋភាគច្រើនមិនជឿថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញបានឆាប់រហ័សនោះទេ។
Propertyarea.asiaបានរកឃើញថា ប្រជាពលរដ្ឋភាគច្រើនមិនជឿថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញបានឆាប់រហ័សនោះទេ។
Propertyarea.asiaបានរកឃើញថា ប្រជាពលរដ្ឋភាគច្រើនមិនជឿថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញបានឆាប់រហ័សនោះទេ។
Propertyarea.asiaបានរកឃើញថា ប្រជាពលរដ្ឋភាគច្រើនមិនជឿថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញបានឆាប់រហ័សនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here