ស្ថាប័នជំនាញវាយតម្លៃថា ទីផ្សារអចលនទ្រព្យចិននឹងបន្តធ្លាក់ចុះរយៈពេល៥ឆ្នាំជាប់គ្នាគិតត្រឹមឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនវាយតម្លៃឥណទាន S&P Global Ratings របស់សហរដ្ឋអាមេរិកបានព្យាករណ៍ថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននឹងធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ២០២៥នេះ ដោយបន្តធ្លាក់ចុះក្នុងរយៈពេល៥ឆ្នាំជាប់គ្នា។

ក្រុមអ្នកវិភាគរំពឹងថា ការលក់ផ្ទះថ្មីនៅទូទាំងប្រទេសចិននឹងធ្លាក់ចុះ៨ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹមទំហំទឹកប្រាក់ចន្លោះពី៨,៨ទ្រីលានយ័នទៅ៩ទ្រីលានយ័ន (ប្រមាណ១,២៣ទ្រីលានដុល្លារទៅ១,២៦ទ្រីលានដុល្លារ)ក្នុងឆ្នាំ២០២៥។

លោក Edward Chan អ្នកជំនាញនៅក្រុមហ៊ុន S&P Global Ratings បានអះអាងថា មូលហេតុ​ចម្បង​ ដែលនាំឱ្យមានការវាយតម្លៃបែបនេះ ដោយសារទំនុកចិត្តរបស់​អ្នក​ទិញ​ផ្ទះ​នៅ​តែមានភាព​ផុយស្រួយ​»។

លោកបានបន្តថា ដូច្នេះ ​រដ្ឋាភិបាល​ចិននឹង​ត្រូវ​បន្ត​ជួយ​ដល់​វិស័យ​នេះជាចាំបាច់ដើម្បីជួយ​ស្ដារ​ទំនុក​ចិត្តរបស់អ្នក​ទិញ​ផ្ទះ​ឡើង​វិញ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត CNBC។

ក្រុមហ៊ុន S&P បានកត់សម្គាល់ថា គិតចាប់តាំងពីដើមឆ្នាំ២០២៥រហូតមកដល់ពេលនេះ ប្រទេសចិនបានទាញទម្លាក់អត្រាការប្រាក់លើកម្ចីរយៈពេល៥ឆ្នាំត្រឹមតែ០,១ភាគរយប៉ុណ្ណោះ បើធៀបនឹងការទាញទម្លាក់ចំនួន០,៦ភាគរយនៅឆ្នាំ២០២៤

ការណ៍នេះបង្ហាញថា នៅឆ្នាំ២០២៥នេះ ទីក្រុងប៉េកាំងមិនបានបន្ធូរបន្ថយគោលនយោបាយអត្រាការប្រាក់លឿនដូចឆ្នាំ២០២៤នោះទេ ទោះបីជាទីផ្សារអចលនទ្រព្យចិននៅតែបន្តធ្លាក់ចុះយ៉ាងណាក្តី៕ប្រភព: CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here