តើផ្លូវជាតិលេខ៤១ដើរតួនាទីសំខាន់បែបណាក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងអចលនទ្រព្យ

0
ផ្លូវជាតិលេខ៤១ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈ​សំខាន់ តភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ នៅតាមបណ្ដាខេត្ត មានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត
ផ្លូវជាតិលេខ៤១ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈ​សំខាន់ តភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ នៅតាមបណ្ដាខេត្ត មានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ផ្លូវជាតិលេខ៤១ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈ​សំខាន់ តភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ នៅតាមបណ្ដាខេត្ត មានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិ៣៣។

ក្រសួងបានឲ្យដឹងថា ផ្លូវនេះថែមទាំងឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជាកំពង់ផែក្រុងព្រះសីហនុ កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្ម កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែបកោះទន្សាយ។

ផ្លូវជាតិលេខ៤១ មានប្រវែងសរុបចំនួន៩៥,២៦គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤ ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាព ជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់៥សង់ទីម៉ែត្រ និងទទឹង១១ម៉ែត្រ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

អ្នកតាមដានដំណើរវុវត្តន៍នៃវិស័យអចលនទ្រព្យឯករាជ្យ លោកយិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ថា ការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ឋ បានដើរតួនាទីសំខាន់ ក្នុងវិស័យអចលនទ្រព្យ ដោយរយៈពេល២ទសវត្សរ៍ចុងក្រោ​យនេះ រដ្ឋាភិបាលបានវិនិយោគជាច្រើនលើហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ។

លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋដូចជាផ្លូវជាតិលេខ៤១ និងផ្លូវលេខ៥១ បាននិងកំពុងដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចជាតិ និងលើកកំពស់វិស័យអចកនទ្រព្យនៅកម្ពុជា”។ លោកបន្ថែមថា “ជាក់ស្តែងតំបន់ផ្លូវជាតិទាំងពីរខាងលើ បាននិងកំពុងជម្រុញការរីកចម្រើនអចល​នទ្រព្យបែបឧស្សាហកម្ម ដែលរោងចក្រ សហគ្រាសជាច្រើនបានរើចេញពីកណ្តាលរាជធានី មកកាន់តំបន់ខាងលើនេះ”៕

ផ្លូវជាតិលេខ៤១ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈ​សំខាន់ តភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ នៅតាមបណ្ដាខេត្ត មានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត
ផ្លូវជាតិលេខ៤១ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈ​សំខាន់ តភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ នៅតាមបណ្ដាខេត្ត មានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here