ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នថ្នាក់ក្រោមជាតិ បានបើកកិច្ចប្រជុំពិភាក្សា និងផ្ទៀងផ្ទាត់លើការធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីជុំវិញតំបន់បឹងទន្លេសាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីតាមឃុំទាំង១៩ ក្នុងស្រុក៤។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកតឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី។
ស្រុកចំនួន៤ ក្នុងខេត្តបាត់ដំបងរួមមានដូចជា ស្រុកថ្មគោល ឯកភ្នំ ម៉ោងឬស្សី និងស្រុកសង្កែ ក្នុងខេត្តបាត់ដំបង។
កិច្ចប្រជុំនេះមានការចូលរួមពីប្រធាន អនុប្រធាន សមាជិកក្រុមការងារប្រតិបត្តិ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់នេសាទ អាជ្ញាធរទន្លេសាប រដ្ឋបាលខេត្ត រដ្ឋបាលស្រុកទាំង៤ មេឃុំ និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំរដ្ឋបាលខេត្តបាត់ដំបង៕







