ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសមាគមអចលនទ្រព្យកាណាដា (CREA) បានឱ្យដឹងថា ការលក់ផ្ទះទូទាំងប្រទេសកាណាដាបានធ្លាក់ចុះ១,៧ភាគរយនៅខែកញ្ញាធៀបនឹងខែសីហា បន្ទាប់ពីបានកើនឡើងចាប់តាំងពីខែមេសា។
ការលក់ផ្ទះបានធ្លាក់ចុះនៅក្នុងទីក្រុងធំៗដូចជា ទីក្រុង Vancouver ទីក្រុង Calgary ទីក្រុង Edmonton ទីក្រុងអូតាវ៉ា (Ottawa) និងទីក្រុង Montreal។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ។
ទោះជាយ៉ាងណា លោក Shaun Cathcart សេដ្ឋវិទូរបស់សមាគម CREA បានលើកឡើងថា ការលក់ផ្ទះក្នុងខែកញ្ញា ឆ្នាំ២០២៥ បានកើនឡើងបើធៀបនឹងខែកញ្ញា ឆ្នាំ២០២៤ ឆ្នាំ២០២៣ និងឆ្នាំ២០២២ លើកលែងតែឆ្នាំ២០២១។