តើការវិនិយោគដីធ្លីនៅជាយក្រុងភ្នំពេញនៅតែផ្តល់ផលចំណេញ ខ្ពស់ឬយ៉ាងណា?

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ការវិនិយោគលើដីធ្លី នៅតំបន់ជាយទីក្រុងភ្នំពេញ អាចជាយុទ្ធសាស្ត្រវិនិយោគ សម្រាប់រយៈពេលវែងដ៏រឹងមាំបំផុតមួយ នៅ កម្ពុជា។

ចំណុចវិភាគសំខាន់ៗខាងក្រោមនេះ ជាហេតុផល ដែលវិនិយោគិនគួរសិក្សា និងពិចារណា។

. ដីធ្លីក្នុងទីក្រុងតែងតែមានតម្លៃកាន់តែខ្ពស់តាមពេលវេលា

ការកើនឡើងចំនួនប្រជាជន សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងភ្នំពេញបន្តកើនឡើង។ ជាក់ស្តែងរាជធានីភ្នំពេញ បានពង្រីកជាង៦០០គីឡូម៉ែត្រក្រឡា ស្របពេលចំនួនប្រជាជនកើនឡើងប្រចាំឆ្នាំ និងរំពឹងកើនដល់៦លាននាក់នៅឆ្នាំ២០៣៥ខាងមុខ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea លោកយិន លាងគង់ ដែលបានដានដំណើរវិវត្តន៍ក្នុងវិស័យនេះ និងជាអ្នកវិនិយោគដីធ្លីផងដែរនោះបានលើកឡើងថា ពេលដែលរដ្ឋាភិបាលពង្រីកទីក្រុង តម្លៃដីធ្លីនៅក្នុងទីក្រុងកើនឡើង ដោយសារហេតុផលមួយចំនួនដូចជា ទី១ ការផ្គត់ផ្គង់ដីធ្លីនៅក្នុងទីក្រុង មិនអាចកើនឡើងបានទេ ប៉ុន្តែចំនួនប្រជាជនកើនឡើង ដែលធ្វើឲ្យតម្រូវការលំនៅដ្ឋាន ខុនដូ អគារពាណិជ្ជកម្មបន្តកើនឡើង។

លោកបញ្ជាក់ថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋថ្មីៗ ផ្សារទំនើប និងការិយាល័យថ្មីៗ នឹងជួយជម្រុញទីផ្សារដីធ្លីនៅកម្ពុជា នាពេលអនាគតផងដែរ”។

លោកបន្តថា ជាធម្មតាដីធ្លីក្នុងទីក្រុងកម្រ នឹងបាត់បង់តម្លៃណាស់ ជាធម្មតាវាកើនឡើងជាលំដាប់ ដោយសារកំណើនប្រជាជនកាន់តែច្រើន ធ្វើឲ្យដីធ្លីមានតម្រូវការខ្ពស់ផងដែរ”។

អ្នកវិភាគជាច្រើនបានលើកឡើងផងដែរថា រាជធានីភ្នំពេញនឹងកាន់តែទាក់ទាញ ក្រុមកម្មករមកពីគ្រប់ខេត្ត វិនិយោគិនបរទេស ក្រុមនិស្សិតមកពីបណ្តាខេត្ត សកម្មភាពអាជីវកម្មពង្រីកទៅកាន់រាជធានី។

លោកយិ​ន លាងគង់បានបន្តងា នៅពេលមានមនុស្សកាន់តែច្រើន តម្រូវការលំនៅដ្ឋានកាន់តែខ្ពស់ តម្លៃដីធ្លីកាន់តែខ្ពស់។

 . ផលចំណេញពីការវិនិយោគខ្ពស់(ROI)

ការមានដីធ្លីច្រើននៅជាយរាជធានី និងក្នុងរាជធានីភ្នំពេញច្រើន អាចឲ្យអ្នកមានឱកាសសាងសង់ផ្ទះអាជីវកម្ម អាផាតម៉ិន ខុនដូ កន្លែងជួលសម្រាប់សកម្មភាពពាណិជ្ជកម្ម និងសាងសង់អគារការិយាល័យជួលជាដើម។

អចលនទ្រព្យដែលបានអភិវឌ្ឍន៍ នៅក្នុងទីក្រុងផ្តល់នូវប្រាក់ចំណូលជួលខ្ពស់ និងកំណើនដើមទុន។

លោកយិន លាងគង់បានបន្តថា គម្រោងរបស់រដ្ឋាភិបាល ពិសេ​សតំបន់សេដ្ឋកិច្ចពិសេស ហេដ្ឋារចនាសម្ព័ន្ឋ នឹងជួយបង្កើនតម្លៃដីធ្លីកាន់តែសកម្ម។ ជាក់ស្តែងតំបន់ជុំវិញ ព្រលានយន្តហោះអន្តរជាតិតេជោ តម្លៃដីធ្លីបានហក់ឡើងខ្ពស់រហូត ដល់១គុណនឹង១០ឬច្រើនជាងនេះ អាស្រ័យលើទីតាំង និងសក្តានុពលតំបន់និមួយៗ។

លោកបញ្ជាក់ថា “ហេដ្ឋារចនាសម្ព័ន្ឋធំៗ នឹងធ្វើឲ្យដីទីក្រុងក្បែរៗឡើងថ្លៃសម្រាប់បច្ចុប្បន្ន និងអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here