ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ការផឹកទឹកគឺល្អណាស់សម្រាប់សុខភាពរបស់អ្នក ប៉ុន្តែរបៀប និងពេលវេលាដែលអ្នកផឹកវាក៏សំខាន់ផងដែរ។
ចំណុចទាំងអស់នេះគឺជាវិធីសាស្រ្តសាមញ្ញ និងទទួលញាំទឹក ឬពិសារទឹកឲ្យបានត្រឹមត្រូវ។
១ របៀបផឹកទឹកឱ្យបានត្រឹមត្រូវ
១. ផឹកទឹកពេញមួយថ្ងៃ គឺញ៉ាំទឹកយឺតៗ។ កុំផឹកលឿនពេក។ រាងកាយរបស់អ្នក ស្រូបយកទឹកបានល្អជាង នៅពេលអ្នកផឹកបន្តិចម្តងៗ។
២ ពេលណាត្រូវផឹកទឹក?
លោក អ្នកត្រូវផឹក២០-៣០ នាទីមុនពេលញ៉ាំអាហារ ព្រោះវាជួយរំលាយអាហារ ការពារការញ៉ាំច្រើនពេក និងរក្សាក្រពះរបស់អ្នកឱ្យត្រៀមខ្លួនសម្រាប់អាហារ។
៣ អំឡុងពេលញ៉ាំអាហារ
- អ្នកអាចផឹកបន្តិចក្នុងពេលញ៉ាំអាហារ (ញ៉ាំតិចៗ) ព្រោះវាជួយអ្នកលេប និងរំលាយអាហារ។
៤ ក្រោយពេលញ៉ាំអាហារ
- ជៀសវាងការផឹកទឹកច្រើនពេកភ្លាមៗ បន្ទាប់ពីញ៉ាំអាហាររួច។
- វាជាការល្អបំផុតក្នុងការរង់ចាំ២០ ទៅ៣០នាទី បន្ទាប់ពីញ៉ាំអាហារ មុនពេលផឹកទឹកមួយកែវពេញ ព្រោះការធ្វើបែបនេះអនុញ្ញាតឱ្យក្រពះរបស់អ្នករំលាយអាហារបានត្រឹមត្រូវ។

៥ ពេលវេលាល្អបំផុតដើម្បីផឹកទឹក
នៅពេលព្រឹក សូមលោក អ្នកផឹក១ កែវបន្ទាប់ពីភ្ញាក់ពីគេង ដើម្បីឲ្យដឹងចូលសម្អាតក្រពះរបស់អ្នក និងបង្កើនថាមពល។
៦ ពេលរសៀល
- ផឹកទឹកយឺតៗក្នុងពេលធ្វើការ ឬសកម្មភាពហាត់ប្រាណ។
៧ ពេលល្ងាច
សូមផឹកទឹកឱ្យបានគ្រប់គ្រាន់ ប៉ុន្តែកុំផឹកច្រើនពេកមុនពេលចូលគេង ដើម្បីជៀសវាងការភ្ញាក់ពីដំណេកនៅពេលយប់។
៨ បរិមាណទឹកត្រូវញាំឬពិសារប្រចាំថ្ងៃ
មនុស្សភាគច្រើនត្រូវការចន្លោះពី៦ទៅ៨កែវ ក្នុងមួយថ្ងៃ (ប្រហែ1.5- 2លីត្រ) ច្រើនជាងនេះប្រសិនបើអ្នកហាត់ប្រាណ ឬរស់នៅក្នុងអាកាសធាតុក្តៅដូចជាប្រទេសកម្ពុជា៕







