ដោយៈ ជេស៊ីកា
ភ្នំពេញៈ តម្លៃខុនដូក្នុងតំបន់នៅរាជធានីភ្នំពេញ ទីក្រុងហូជីម៉ីញ ប្រទេសវៀតណាម និងទីក្រុងម៉ាលីន ប្រទេសហង្វីលីពីន មានភាពខុសគ្នា អាស្រ័យលើលក្ខខ័ណ្ឌជាច្រើន។
តោះយើងមកសិក្សាស្វែងយល់ពីតម្លៃខុនដូ និងភាពខុសគ្នានៅទីក្រុងទាំងបី។
ដោយៈ ជេស៊ីកា
ភ្នំពេញៈ តម្លៃខុនដូក្នុងតំបន់នៅរាជធានីភ្នំពេញ ទីក្រុងហូជីម៉ីញ ប្រទេសវៀតណាម និងទីក្រុងម៉ាលីន ប្រទេសហង្វីលីពីន មានភាពខុសគ្នា អាស្រ័យលើលក្ខខ័ណ្ឌជាច្រើន។
តោះយើងមកសិក្សាស្វែងយល់ពីតម្លៃខុនដូ និងភាពខុសគ្នានៅទីក្រុងទាំងបី។
ទិន្នន័យបានបង្ហាញថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ តម្លៃខុនដូជាមធ្យមនៅភ្នំពេញ គឺប្រហែល១៨០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េទូទាំងទីក្រុង។
យោងតាមប្រភពផ្សេងទៀត នៅក្នុងតំបន់កណ្តាល (តំបន់សំខាន់ៗ) ខុនដូអាចឡើងដល់២៧០០ដុល្លារអាមេរិក/ម៉ែត្រការ៉េ។
តំបន់ជុំវិញ ដែលមិនសូវមានសកម្មភាពពាណិជ្ជកម្មរសរវើក ខុនដូ មានតម្លៃថោកជាងប្រហែល១០០០-១៥០០ដុល្លារអាមេរិក/ម៉ែត្រការ៉េ។
ចំណែកនៅតំបន់កម្រិតខ្ពស់/ស្ថានទូត ឬមាត់ទន្លេសំខាន់ៗ (ដូចជាបឹងកេងកង១) វាអាចមានតម្លៃ២៦៥០ ទៅ៣០០០ដុល្លារអាមេរិក/ម៉ែត្រការ៉េ។

នៅទីក្រុងហូជីមិញ តម្លៃខុនដូខ្ពស់ជាងច្រើនធៀបនឹងរាជធានីភ្នំពេញ ដោយខុនដូមានតម្លៃ៣.៣៦២ដុល្លារអាមេរិក ដល់៤.៦៩១ ដុល្លារអាមេរិក/ម៉ែត្រការ៉េ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥។
នៅទីក្រុងហាណូយ តម្លៃជាមធ្យមទាបជាងបន្តិច ប៉ុន្តែនៅតែខ្ពស់ ២.៥៤៧ដុល្លារអាមេរិក ដល់២.៩១០ដុល្លារអាមេរិក/ម៉ែត្រការ៉េ។
សម្រាប់ការអភិវឌ្ឍប្រណីត ឬកណ្តាលទីក្រុងហូជីមិញ តម្លៃអាចលើសពី៦.០០០ដុល្លារអាមេរិក/ម៉ែត្រការ៉េ នៅទីតាំងសំខាន់ៗ។
តម្លៃខុនដូជាមធ្យមនៅមេត្រូម៉ានីល ប្រទេសហ្វីលីពីន (ឆ្នាំ២០២៥)៖ ១៥៥.០០០-២១៧.០០០₱ ក្នុងមួយម៉ែត្រការ៉េ។
នៅតាមសង្កាត់សំខាន់ៗ នៃទីក្រុងម៉ាលីនដូចជា ម៉ាកាទី២០០.០០០ ទៅ៣៦៤.០០០ ₱/ម៉ែត្រការ៉េ។
នៅ BGC / Taguig៖ ~₱220,000–₱275,000 ក្នុងមួយម៉ែត្រការ៉េ។
ប្រសិនជាគិតជាដុល្លារអាមេរិក (ប្រហែលអាស្រ័យលើអត្រាប្តូរប្រាក់) នោះជាតម្លៃខ្ពស់ជាង បើប្រៀបធៀបទៅនឹងទីក្រុងភ្នំពេញ។
