លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីតម្រូវការលំនៅដ្ឋាន តម្លៃសមរម្យ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ ស្របពេលការអភិវឌ្ឍលំនៅដ្ឋាន ងាកទៅរកផ្ទះតម្លៃសមរម្យ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកឡើងពីតម្រូវការសម្រាប់ផ្ទះប្រភេទនេះ។

លោកឧកញ៉ា ដែលជាអគ្គនាយកក្រុមហ៊ុKhmer Real estate និងជាស្ថាបនិកបុរីKS Resident បានមានប្រសាសន៍ឲ្យដឹងនៅដើមសប្តាហ៍នេះថា  ជាមួយផ្ទះមានទំហំដី5m x 22m = 110m2 ទំហំផ្អះ 5m x 14m = 70m2 ខាងមុខសល់ដី5m x 6m ខាងក្រោយសល់ដី 5m x 2m មាន២បន្ទប់គេង១បន្ទប់ទឹក ១បន្ទប់ទទួលភ្ញៀវ និង១បន្ទប់បាយ ជាលំនៅដ្ឋានតម្លៃសមរម្យមួយ ដែលអតិថិជនអាចចាប់អារម្មណ៍ជាមួយបុរី ជាមួយលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រូល និងមានភាពបត់បែន។

លោកបញ្ជាក់ថា “ផ្ទះបែបនេះ ត្រូវការសង់ម្តងលើសពីមួយពាន់ផ្ទះ ហើយត្រូវមានសាលារៀន មន្ទីរពេទ្យ ផ្សារលក់ដូរ សួនច្បារ និងកន្លែងលេងកីឡាចំរុះ”។ លោកបានលើកជាសំណួរថា “តើផ្ទះបែបអញ្ចឹង គួរលក់តម្លៃប៉ុន្មាន ហើយសង់នៅខេត្តណាមុនគេនៅកម្ពុជា”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងដែលជាអគ្គនាយកក្រុមហ៊ុKhmer Real estate និងជាស្ថាបនិកបុរីKS Resident
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងដែលជាអគ្គនាយកក្រុមហ៊ុKhmer Real estate និងជាស្ថាបនិកបុរីKS Resident

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងកាលពីពេលថ្មីៗនេះថា ស្របនឹងសេដ្ឋកិច្ច ព្រមទាំងជីវភាពប្រជាពលរដ្ឋកម្ពុជា ផ្ទះមានតម្លៃត្រឹម២០,០០០ដុល្លារ គឺសមស្របសម្រាប់សេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ពួកគាត់។

លោកបន្តថា “ក្រសួងលើកទឹកចិត្តការវិនិយោគផ្ទះតម្លៃសមរម្យ និងបញ្ចេញរបាយការណ៍មួយស្តីពី តម្រូវការលំនៅដ្ឋានប្រចាំឆ្នាំ ពិតប្រាកដដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here